អេស្ប៉ាញបានស្វាគមន៍កុមារប៉ាឡេស្ទីន ១៣នាក់ និងសាច់ញាតិរបស់ពួកគេសម្រាប់ការព្យាបាលវេជ្ជសាស្រ្តបន្ទាន់ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអេស្ប៉ាញលោក Monica Garcia បានស្វាគមន៍អ្នកជម្លៀសខ្លួន ពេលដែលពួកគេបានចុះពីលើយន្តហោះកងទ័ពអាកាសអេស្ប៉ាញនៅទីក្រុង Zaragoza ។
លោក Garcia ដែលជំរុញឲ្យអ៊ីស្រាអែលអនុញ្ញាតជំនួយចូលក្នុងតំបន់ហ្កាហ្សានោះ និយាយថា មន្ទីរពេទ្យហ្កាហ្សា ពេញណែន និងលើសចំណុះដោយអ្នកជំងឺ ហើយជនប៉ាឡេស្ទីន ពុំទទួលបានការថែទាំសុខភាពមូលដ្ឋានរបស់ខ្លួននោះឡើយ ។

ក្រុមអាជ្ញាធរ និយាយថា កុមារទាំងអស់នេះ នឹងបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យជាច្រើនកន្លែងនៅទូទាំងប្រទេសអេស្ប៉ាញ ។
សូមបញ្ជាក់ថា រដ្ឋាភិបាលអេស្ប៉ាញ បានជាប់ពាក់ព័ន្ធយ៉ាងសកម្ម ក្នុងការផ្តល់ជូននូវការថែទាំវេជ្ជសាស្រ្តដល់កុមារមកពីតំបន់ហ្កាហ្សា ចាប់តាំងពីជម្លោះ ចាប់ផ្តើម ។ នេះមិនមែនជាលើកដំបូងនោះទេ កាលដែលអេស្ប៉ាញទទួលយកកុមាររងរបួសមកព្យាបាលបែបនេះ ៕
