សារព័ត៌មានប៉េរូ រាយការណ៍ថា ព្យុះខ្សាច់ធ្វើឲ្យផ្ទៃមេឃប្រែជាពណ៌លឿងទុំនៅតាមតំបន់ឆ្នេរប្រទេសប៉េរូ ធ្វើឲ្យប៉ះពាល់ដល់រយៈចម្ងាយមើលឃើញនៅទូទាំងតំបន់ ។
អនុប្រធានទីភ្នាក់ងារឧតុនិយមប៉េរូលោក Piero Rivas និយាយថា ខ្យល់បក់ខ្លាំងបណ្តាលមកពីប្រព័ន្ធសម្ពាធខ្ពស់ នៅតំបន់ភាគខាងត្បូងប្រទេស នាំឲ្យកើតមានព្យុះខ្សាច់ និងធូលីទ្រង់ទ្រាយធំនៅតំបន់ Ica, Arequipa, Moquegua, Tacna រហូតដល់តំបន់ខ្លះទៀតរបស់ប្រទេសឈីលី ។

រូបភាពីវីដេអូឃ្លីបចេញផ្សាយដោយសារព័ត៌មានរដ្ឋ ឃើញរយៈចម្ងាយប៉ះពាល់នៅតាមដងផ្លូវ ហើយអគារគ្របដណ្តប់ដោយសំណុំដីខ្សាច់ និងធូលីនៅតំបន់ Ica ។
ស្ថានីយឧតុនិយមនៅទីក្រុង Nazca តំបន់ Ica បានរកឃើញខ្យល់បក់ក្នុងល្បឿន ៥០គ.មក្នុង ១ម៉ោង ។
ទីភ្នាក់ងារឧតុនិយមប៉េរូ រាយការណ៍ផងដែរថា ចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ ការកើនឡើងល្បឿនខ្យល់ពីមធ្យមទៅខ្លាំង នឹងកើតមានតាមតំបន់ឆ្នេរ ៕
