ប្តី-ប្រពន្ធមានផ្ទុកមេរោគកូវីត១៩ (អូមីក្រុង ) ទៅលេងផ្ទះម្តាយនៅស្រុកកំពង់ត្រឡាច អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៤នាក់

2022/01/13 01:29:29 pm        11.2 K

កំពង់ឆ្នាំង៖ ប្តី-ប្រពន្ធ សព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញ មានផ្ទុកមេរោគកូវីត១៩ ប្រភេទ (អូមីក្រុង ) ដោយធ្វើតេស្ដតាមរយះមន្ទីរពិសោធន៍ខេត្តកណ្តាល (PHD) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ នឹងបានចេញចូលមកលេងផ្ទះម្តាយ នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៤នាក់។

តាមប្រភពព័ត៌មានពីការិយាលយ័សុខាភិបាលប្រតិបត្តិស្រុកកំពង់ត្រឡាចនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា មានករណីប្តី និងប្រពន្ធ២នាក់ មានទីលំនៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញ នឹងបានចេញចូលមកលេងផ្ទះម្តាយនៅភូមិកាអត ឃុំពានី ។ ប្តី-ប្រពន្ធនោះមានផ្ទុកមេរោគកូវីត១៩ ប្រភេទ (អូមីក្រុង ) ធ្វើតេស្ដតាមរយះមន្ទីរពិសោធន៍ខេត្តកណ្តាល (PHD)កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ ។

អាជ្ញាធរស្រុក ឃុំ និងមន្រ្តីសុខាភិបាល បានចុះទៅដល់លំនៅដ្ឋានម្តាយអ្នកជំងឺឈ្មោះ ជា អេង អាយុ៥៧ នៅភូមិកាអត ឃុំពានី ដើម្បីសាកសួព័ត៌មានអំពីករណីកូនរបស់គាត់បានមកលេង ផ្ទះម្តាយខ្លួន និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ដើម្បីពិនិត្យសុខភាព ​និងចាត់ការទប់ស្កាត់ការរាលដាលបន្ត ព្រោះអ្នកជម្ងឺកូវីដ១៩ប្រភេទអូមីក្រុងនោះ ក្រុមការងារមិនទាន់រកឃើញនៅឡើយ។

ជាលទ្ធផលក្រុមការងារបានរកឃើញ តែអ្នកប៉ះផ្ទាល់ក្នុងគ្រួសារចំនួន៤នាក់ និង​អ្នកប៉ះពាល់​ប្រយោល ១០នាក់ ​លទ្ធផលតេស្ត អវិជ្ជមាន។

ផ្ទះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលខាងលើ បានណែនាំដាក់អោយធ្វើចត្តាឡីស័ក​ក្នុង​រយះពេល​១៤ថ្ងៃ​នៅផ្ទះសមីខ្លួនតែម្តង ​ក្រោមការពិនិត្យតាមដានពីមន្រ្តីឃុំ ​និងប៉ុស្តិ៍រដ្ឋបាល ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am