លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន២០លាន និងសប្បុរសជននានាជាច្រើនទៀតបានឧបត្ថម្ភថវិកា ដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីយកទៅធ្វើម្ហូបអាហារជូនដល់បងប្អូនវិរៈមកងទ័ពជួរមុខ។
លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាចំនួន២០លានរៀល រួមទាំងសប្បុយរសជននានាជាច្រើនទៀត ដែលបានជួយតាមរយៈកងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់រៀបចំធ្វើម្អូបអាហារ និងភេសជ្ជៈ ចែកជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងជួរមុខជាលើកទី៥។
សូមបញ្ជាក់ថាលោកជំទាវ ចាយ ច័ន្ទរ៉ានី ជាភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយយោធិននារីក្នុងកងពលតែងតែធ្វើបាយម្ហូបអារហារ និងសម្ភារៈជាច្រើនទៀតជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៅតាមជួរមុខ ដើម្បីផ្សាភ្ជាប់ជាមួយអង្គភាពដែលឈរជើងជួរមុខនិងអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ និងជួយជាកម្លាំងចិត្តលើកទឹកចិត្ត និងស្មារតីដល់សមរភូមិមុខ៕