កម្ពុជាបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃប្រគល់ទាហានកម្ពុជាទាំង ១៨នាក់​មក​ឲ្យ​កម្ពុជា​វិញ​ឲ្យបានឆាប់ និងមានសុវត្ថិភាព

2025/08/02 04:05:07 pm        688

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បាន​បន្ត​អំពាវ​នាវ​យ៉ាង​ទទូច​ដល់​ភាគី​ថៃ ឲ្យ​ប្រគល់​កងកម្លាំងកម្ពុជា​ចំនួន​១៨​នាក់​ដែល​ថៃ​បាន​ចាប់​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៩​ ក្រោយ​មាន​កិច្ច​ព្រមព្រៀង​បទឈប់បាញ់នោះមកកម្ពុជាវិញឲ្យបានឆាប់ និង​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ បើទោះបីសព្វថ្ងៃនេះថៃអះអាងថា ពួកគាត់ទាំង១៨នាក់មានសុវត្ថិភាពក៏ដោយនោះ។

ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី​២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានគូសបញ្ជាក់ថា ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​របស់​រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការទំនាក់ទំនងចរចា និង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះកងកម្លាំងកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យភាគី​ថៃ​ធ្វើ​ការ​ដោះលែងពួកគាត់​ឲ្យ​មក​កម្ពុជាវិញ​ឆាប់​ៗ​ស្រប​ទៅតាម​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​។

សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់​ដែល​ស្ថិត​នៅ​ក្រោមការ​គ្រប់​គ្រង​របស់​ទាហាន​ថៃ​នេះដែរ កាលពីម្សិលមិញអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជា​បាន​ស្នើ​ឲ្យ​ម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញ​ឲ្យភាគី​ថៃ​ឆាប់​បញ្ជូន​ពួកគាត់​ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។ លោកជំទាវ​អ្នក​នាំពាក្យ​ក៏​បាន​លើក​ឡើង​ទៀត​ថា​ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬ​ទុក​សមាជិក​របស់​ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈ​ទាហា​ខ្មែរ​ចំនួន​១៨​នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ពី​សំណាក់រាជរដ្ឋាភិបាលដើម្បីសុខសុវត្ថិភាពរបស់ពួកគេ។

តាមរយៈសន្និសីទសារព័ត៌មាននាថ្ងៃទី២នេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានប្រកាសឲ្យដឹង ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបាន​ចេញ​សេចក្ដី​សម្រេច​មួយ​បង្កើត​ក្រុម​ការងារ​សម្រប​សម្រួល​ជា​មួយ​ក្រុម​អ្នក​អង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី មកត្រួត​ពិនិត្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា និងថៃ ដោយក្រុមសម្របសម្រួលនោះរួមមានឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិជាប្រធាន, ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀតមកពីអគ្គបញ្ជាការដ្ឋានកងទ័ព អគ្គ​ស្នង​ការ​នគរបាលជាតិ បញ្ជាការកងទ័ពជើងគោក៕ អត្ថបទ៖បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm