រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បាននិយាយកាលពីថ្ងៃសុក្រ ទី១ សីហាថា លោកជឿជាក់ថាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ជិតឈានដល់ការទម្លាយភាពទាល់ច្រកកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់ពីការចរចារយៈពេលពីរថ្ងៃនៅក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត។
លោក Bessent បានបង្ហោះនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា «ការចរចាក្នុងសប្តាហ៍នេះនៅទីក្រុង Stockholm បានជំរុញការចរចារបស់យើងជាមួយប្រទេសចិន ហើយខ្ញុំជឿជាក់ថា យើងនឹងមានកិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសដ៏អស្ចារ្យរបស់យើងទាំងពីរ»។
លោក Bessent បាននិយាយបន្ថែមថា «ខ្ញុំមានសុទិដ្ឋិនិយមចំពោះផ្លូវឈានឆ្ពោះទៅមុខ»។ ក្រសួងរតនាគារបាននិយាយថាភាសានៃការប្រកាសនេះបង្ហាញពីអ្វីដែល លោក Bessent បាននិយាយជាប្រចាំនៅក្នុងការសម្ភាសន៍នាពេលថ្មីៗនេះ។ និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ CNBC រដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកមើលឃើញវឌ្ឍនភាពក្នុងការចរចា ប៉ុន្តែបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងមួយគឺ «មិនទាន់ទទួលបានរួចរាល់១០០% ទេ»។
ប្រទេសចិនកំពុងប្រឈមនឹងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១២ ខែសីហា ដើម្បីបញ្ចប់ចុងក្រោយកិច្ចព្រមព្រៀងដំឡើងពន្ធដ៏ទូលំទូលាយជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump។ ការខកខានក្នុងការទទួលបានកិច្ចព្រមព្រៀង អាចបង្កឱ្យមានជុំថ្មីនៃការដំឡើងពន្ធជាទណ្ឌកម្ម ឬការរឹតបន្តឹងពាណិជ្ជកម្មផ្សេងទៀត។