ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ

2025/08/02 08:19:41 pm        915

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥នេះ បានដឹកនាំ​ការ​ប្រឡង​ជ្រើស​រើស​មន្ត្រី ​សម្រាប់ពីរក្រសួង-ស្ថាប័ន ក្នុងថ្ងៃតែមួយ។ ការប្រឡងទី ១ជាការប្រឡង​ជ្រើស​រើស​មន្ត្រី​កសិកម្ម​ឃុំ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រីឯការប្រឡងទី ២ ជា​ការ​ប្រឡង​​ជ្រើសរើស មន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុង​ក្រប​ខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។

ឈានចូលដើមខែ សីហា ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ បាន​ដឹកនាំ​រៀបចំ​ការ​ប្រឡង​ជ្រើសរើសមន្ត្រីរាជការស៊ីវិលជាថ្មី ដោយចាប់ផ្ដើមដំបូងគឺជ្រើសរើសមន្ត្រីកសិកម្មឃុំ និង មន្ត្រី​ច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការប្រឡងប្រឡងប្រព្រឹត្តិទៅនៅថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមការចូលរួមយ៉ាងសកម្មពីអ្នកសង្កេតការណ៍ មកពីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​សាធារណជន ក៏ដូចជាតំណាងមកពីសាកលវិទ្យាល័យ  ក៏ដូចជាយុវជន​ស្ម័គ្រចិ​ត្ត​នៃ​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជាផងដែរ។ ការប្រឡងនេះ ក៏មានការចូលរួមដោយផ្ទាល់ ពីឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងការត្រួត​ពិនិត្យ​ដំណើរ​ការ​ប្រឡង​ ជ្រើសរើសវិញ្ញាសាប្រឡង និងចូលរួមកាត់វិញ្ញាសាផងដែរ។

សម្រាប់ការ​ប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ មានបេក្ខជនចូល​រួម​ប្រកួត​ប្រជែង​សរុបជិត ៥ ០០០នាក់។ ការប្រឡងនេះ ប្រព្រឹត្តិទៅតែមួយដងប៉ុណ្ណោះ ដោយ​កំណត់​ជ្រើសរើសអ្នកជាប់ ៣៧២នាក់ ដើម្បីទៅបំពេញការងារនៅឃុំ-សង្កាត់នៅតាមខេត្តចំនួន ២៣។ ការប្រឡងមន្ត្រីកសិកម្មឃុំ មាន ៣វិញ្ញាសា រួមមានការ​ប្រឡង​ជំនាញ​ឯកទេស​ពាក់ព័ន្ធ​ជំនាញ​កសិកម្ម ការប្រឡងភាសាអង់គ្លេសកម្រិតមូលដ្ឋានពាក់ព័ន្ធកសិកម្ម និងការប្រឡង​លើ​ចំណេះ​ដឹង​ទូទៅ។ ការប្រឡងនេះ ក៏ជាការប្រឡងចុងក្រោយ សម្រាប់ការជ្រើស​រើស​មន្ត្រី​កសិកម្ម​ឃុំ​ផង​ដែរ។

ចំពោះការប្រឡងមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រីវិញ មានបេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង​សរុបជិត ៣០០នាក់។ ការប្រឡងនៅថ្ងៃនេះ ជាការប្រឡងលើវិញ្ញាសាសរសេរលើកទី ១ ដែល​នឹងជ្រើសរើសបេក្ខជនបន្តទៅប្រឡងលើវិញ្ញាសាសរសេរលើកទី ២ និងបន្តទៅវគ្គសម្ភាសន៍ ដែល​នឹងជ្រើសរើសចំនួនអ្នកជាប់ចុងក្រោយជាមន្ត្រីចំនួន ៨នាក់ប៉ុណ្ណោះ។

ក្រោយ​ពី​បញ្ចប់ការប្រឡងទាំងពីរនេះ នៅថ្ងៃទី ៣ ខែសីហា ស្អែកនេះ ក៏នឹងមាន​ការ​រៀបចំ​ការ​ប្រឡង​ជ្រើស​រើសមន្ត្រីក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងការ​ប្រឡង​ជ្រើស​រើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀង ក្រមខណ្ឌក្រសួង​សុខាភិបាល​ផងដែរ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        149
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm