កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់

2025/08/03 03:20:00 am        402

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងហសប្រតិបត្តិការអន្តរជាតិបានអំពាវនាវឲ្យអាស៊ាន ធ្វើការស៊ើបអង្កេត ចំពោះក្រសួងការបរទេសថៃ ដែលបានចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀត ថាកម្ពុជាបានរំលោភបំពានបទឈប់បាញ់ ខណៈការចោទប្រកាន់នេះខុសពីការពិត និងបំភាន់មតិអន្តរជាតិ។

 ក្នុងសន្និសីទសារព័ត៌មានស្តីពីបទឈប់បាញ់ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថាភាគីថៃនៅតែបន្ត ចោទប្រកាន់មកកម្ពុជាដោយខុសពីការពិតថាកម្ពុជាបានរំលោភបំពានបទឈប់បាញ់ ដូច្នេះកម្ពុជាសូមស្នើ ទៅអាស៊ានឲ្យមានបេសកកម្មឯករាជ្យមួយត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែល របស់ថៃមកលើកម្ពុជា នេះដើម្បីផ្តល់យុត្តិធម៌ដល់កម្ពុជា។

យ៉ាងណាក៏ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ថៃ ខណៈកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់នេះ។ ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការបរទេស សូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមានលក្ខណៈបំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ 

កម្ពុជាសូមបញ្ជាក់ជាថ្មីថា គោលដៅចម្បងរបស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូលផងដែរ។ ដូច្នេះត្រូវមានការត្រួតពិនិត្យ និងវាយតម្លៃដោយសត្យានុម័តពីអាស៊ានចំ ពោះការចោទប្រកាន់ពីសំណាក់ភាគីថៃនេះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm