​​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន២រូបនៅខេត្តតាកែវ និង កណ្តាល

2025/08/03 06:18:57 pm        153

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីជីវិតចំនួន២រូប៖ ទី១នៅ ស្រុកទ្រាំង ខេត្តតាកែវ, ទី២នៅ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមការងាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីជីវិតចំនួន២រូប៖ ១នាយចំណង់ ម៉ៅ ស៊ា អាយុ៤១ឆ្នាំ អង្គភាពកងពលតូច អន្តរាគមន៍លេខ៨ នៃវរៈសេនាតូច លេខ៣៨២ ទីតាំងឈរជើងតំបន់ភ្នំទ្រព្យ មានស្រុកកំណើតនៅ ភូមិក្រាំងឈើនៀង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ, ទី២ព្រិន្ទបាលទោ វិន វាសនា នាយរងក្រុម២ កងអនុសេនាតូចដឹកជញ្ជូន វរ ៣៩៣ កងពលតូចអន្តរាគមន៍លេខ៩ មានស្រុកកំណើត នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកទាំងពីរបានពលីជីវិត នៅក្នុង អំឡុងពេលប៉ះទង្គិច ជម្លោះព្រំដែនរវាង កម្ពុជា - ថៃ កាលពីថ្ងៃទី ២៤-២៨ ខែកក្កដាកន្លងទៅ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ សោកសង្រេង និងសោកស្តាយជាទីបំផុតនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវប្រសាសន៍រំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារនៃសព ចំពោះមរណៈភាពរបស់វីរៈកងទ័ពដ៏អង់អាចក្លាហានទាំងពីរ ដោយយក ជីវតទៅប្តូរ ដើម្បីការពារទឹកនៃយើង។ លោកជំទាវបណ្ឌិតបន្តថា ការបាត់បង់ស្វាមី ឪពុក និងញាតិមិត្តដ៏គំរូ ដែលមានគុណធម៌ ដ៏ប្រពៃថ្លៃថ្លា ចំពោះកូនចៅសាច់ញាតិ និងក្រុមគ្រួសារទាំងអស់ គឺជាបានបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់កម្ពុជា ព្រោះការលាចាកលោក របស់វីរៈកងទ័ពទាំងពីរនេះ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហានចូលរួមតស៊ូដើម្បីជាតិ ប្រជាជន និងពង្រឹងសុខសន្តិភាព ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះដែរ លោកជំទាវបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌ ជូនគ្រួសារសព នីមួយៗរួមមាន៖ អង្ករ២០០គីឡូ, មីជាតិ៦កេសតូច (១កេសធំ), ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ, ទឹកបរិសុទ្ធ២កេស, ប្រេងឆា១ធុង, សាប៊ូដុសខ្លួន១សុង, ចានឆ្នាំង១ឈុត, កូនចង្ក្រានហ្គាស១, ភួយ២, អាវក្មេង២ឈុត, អាវមនុស្សចាស់២ និង ថវិកាមួយចំនួន។ អ្វីដែលរឹតពិសេសនោះនៅក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតបានចូលរួមអបអរ ចំពោះក្រុមគ្រួសារសពទាំងពីរ ដែលជំពាក់បំណុលធានាគារ ត្រូវបានធនាគារលុបចោលទាំងស្រុង។

ភរិយានៃសពទាំងពីរសូមគោរពថ្លែងអំណរគុណ លោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់គិតអំពីមរណទុក្ខ ស្វាមីរបស់ពួកគាត់ ខណៈដែលក្រុមគ្រូសារកំពុងរងទុក្ខដ៏សោកសៅ ព្រមជាមួយ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ហើយគោរពជូនពរថ្នាក់ដឹកនាំទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូត។

នៅចុងបញ្ជប់លោកជំទាវបណ្ឌិត ឧទ្ទិសកុសល និងបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ពដ៏អង់អាចក្លាហានទាំង ពីរខាងលើ ឆាប់បានទៅចាប់បដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕​

អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm