ពលរដ្ឋ​ភូមិ​ជី​ត្រេះ ឈប់​ចូល​ព្រៃ​កាប់​វល្លិ៍ផ្តៅ​ដោយ​ងាក​មក​ដាំ​បន្លែ និង​ចិញ្ចឹម​ត្រី​បាន​ជោគជ័យ​

2022/01/14 12:32:07 am        215

​​កោះកុង​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជី​ត្រេះ ឃុំ​អណ្តូង​ទឹក មួយ​ចំនួនធំ​លែង​ចូល​កាប់​វល្លិ៍​ផ្តៅ​ក្នុងព្រៃ​ដូច​មុន​ហើយ ដោយ​ពួកគាត់​ងាក​មក​ដាំ​ដុះ​បន្លែបង្ការ និង​ចិញ្ចឹម​ត្រី​អណ្តែង​ជា​លក្ខណៈ​គ្រួសារ​រក​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

​បន្ទាប់ពី​មានការ​យល់ដឹង​ពី​បច្ចេកទេស​ដំ​ដុះ​បន្លែ ស្ពៃ ខាត់ណា ត្រសក់ និង​សណ្តែក​គួរ ពី​អង្គការ​ដៃគូ​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​កសិកម្ម​និង​ធនធានធម្មជាតិ​ស្រុក​បុ​ទុម​សាគរ ពលរដ្ឋ​ជា​កសិករ នៅ​ភូមិ​ជី​ត្រេះ ឃុំ​អណ្តូង​ទឹក ទទួល​ប្រាក់ចំណូល​ឥត​ដាច់​ថ្ងៃ​នោះ​ទេ ខណៈ​ប្រឹងប្រែង​យកចិត្តទុកដាក់​ថែទាំ​៣​ទៅ​៤​ខែ​កន្លងទៅ​។​

​អ្នកស្រី ឡាយ ពៅ អាយុ​៣៦​ឆ្នាំ និង​អ្នកស្រី អាង គឹម​ម៉ា អាយុ​៣៧​ឆ្នាំ ជា​កសិករ​នៅ​ភូមិ​ជី​ត្រេះ រៀបរាប់​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២២​ថា ៤​ទៅ​៥​ឆ្នាំមុន អ្នកស្រី​និង​គ្រួសារ​តែង​អាស្រ័យ​អនុផល​ព្រៃឈើ​តាមរយៈ​ចូល​ព្រៃ​កាប់​វល្លិ ឬ​ផ្តៅ​លក់ ហើយ​ការងារ​នោះ​ពិតជា​ពិបាក​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់ ព្រមទាំង​វិធានការ​ច្បាប់​។

កន្លះ​ខែ​ទើប​មក​ផ្ទះ​តំណាង​កសិករ​បន្ថែម​ថា ដោយ​មើល​ឃើញ​ពី​ភាពលំបាក​ទំរាំ​បាន​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ដែល​តម្រូវ​ឱ្យ​ចេញ​ឆ្ងាយ​ពី​លំនៅដ្ឋាន​កន្លះ​ខែ​ទើប​មក​ផ្ទះ​ម្តង​យ៉ាង​ដូច្នេះ ទើប​ឆ្នាំ​២​ចុងក្រោយ​នេះ អ្នកស្រី​ក៏បាន​ចាប់អារម្មណ៍​ទៅ​ទទួលយក​ការអប់រំ​ណែនាំ​ពី​វិធីសាស្ត្រ​បច្ចេកទេស​ដាំ​ដុះ​បន្លែ​ត្រី​សាកល្បង​ជា​លទ្ធផល​ទទួល​ដូច​បំណង​។

នៅ​ឆ្នាំ​២០២៤​ការអនុវត្ត​គម្រោង​ដាំ​ដុះ​បន្លែបង្ការ​និង​ចិញ្ចឹម​ត្រី​អណ្ដែង​នឹង​បញ្ចប់ តែ​ទោះ​យ៉ាង​ណ​ពួកគាត់​អះ​អាង​ថា​នឹង​បន្ត​បង្កបង្កើនផល​កសិកម្ម​បន្ត​ទៀត​។​

​អ្វី​ដែល​កសិករ​នៅ​ភូមិ​ជី​ត្រេះ​កំពុង​ប្រមូល​ផល​រួមមាន​៖ ផ្លែ​ត្រសក់​លក់បាន​ក្នុង​១​គីឡូក្រាម​២៥០០​ទៅ​៣០០០​រៀល ខាត់ណា​១​គីឡូក្រាម​៨០០០​រៀល ស​ណ្តែ​ង​គួរ​ ១​គីឡូក្រាម​ថ្លៃ​២៥០០​ទៅ​៣០០០​រៀល រីឯ​ត្រី​អណ្តែង​វិញ ​១​គីឡូក្រាម​ថ្លៃ​៧០០០​រៀល​ឡើងទៅ​។

ជាក់ស្តែងពលរដ្ឋ​អាច​រក​ចំណូល​ប្រចាំថ្ងៃ​បាន​ពី​៥០០០០​រៀល​ទៅ​១០​ម៉ឺន​រៀល ពោល គឺ​តាម​ទំហំ​ផ្ទៃ​កសិកម្ម​របស់​ប្រជាកសិករ​ម្នាក់ៗ​។​ លោក នាង ពិសិដ្ឋ អនុប្រធាន​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក​បូ​ទុម​សាគរ បាន​ឲ្យ​ដឹង​ដែរ​រសៀល​ថ្ងៃទី​១៣ ខែមករា​នេះ​ថា គម្រោង​បណ្តុំ​កសិកម្ម​សហគមន៍​នេះ ធ្វើឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​កសិករ​មានចំណេះដឹង​បច្ចេកទេស​កសិកម្ម​ដោយ​អាច​ទាញយក​ប្រាក់ចំណូល​សម្រាប់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។​

​លោក នាង ពិសិដ្ឋ បន្តទៀតថា ក្នុងចំណោម​ឃុំ​សំខាន់​ក្នុងស្រុក​បូ​ទុម​សាគរ មានតែ​ឃុំ​កណ្តោល និង​ឃុំ​អណ្តូង​ទឹក ទេ​ដែល​មាន​កសិករ​ទទួល​ជោគជ័យ​ល្អ​តាមរយៈ​កិច្ចប្រឹងប្រែង​បង្កបង្កើនផល​របស់​ពួកគេ​។

រីឯ​កសិករ​ផ្សេងៗ​ទៀត​នៅ​មិនទាន់​ប្រមូល​ផល​ល្អ​នៅឡើយ ដោយសារតែ​ភាព​មិន​ឧ​ស្សហ៍​យកចិត្តទុកដាក់​លើ​ការ​ដំ​ដុះ​។ ប្រសិនបើ​ប្រជាកសិករ​ណា ផ្តោត​ការ​យកចិត្ត​ទុក​ខ្ពស់​ដាក់​លើ​មុខរបរ​មួយ​នេះ គឺ​ពួកគាត់​នឹង​ទទួល​បាន​ផល​ច្រើន​និង​មាន​ទីផ្សារ​ល្អ​៕ អត្ត​បទ៖ ​ឈឹម មករា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm