មនុស្សរាប់ម៉ឺននាក់ប្រមូលផ្ដុំគ្នាទូទាំងពិភពលោកតវ៉ាប្រឆាំងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា

2025/08/03 10:44:18 pm        136

មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់បានប្រមូលផ្ដុំគ្នាតវ៉ានៅចុងសប្ដាហ៍នេះ តាមបណ្ដាទីក្រុង និងរដ្ឋធានី ជុំវិញពិភពលោក ខណៈហ្វូងបាតុកររាប់ម៉ឺននាក់ ស្ដីបន្ទោសការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅតែបន្ត និងភាពអត់ឃ្លានដោយសារសង្គ្រាម នៅដែនដីហ្កាហ្សាស្ទ្រីប  និងបានបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។  

ការប្រមូលផ្តុំគ្នាត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង ទីក្រុង អូស្លូ ប្រទេសន័រវេស ទីក្រុង Manchester ចក្រភពអង់គ្លេស រដ្ឋធានី ប៊ែរឡាំង(Berlin) ទីក្រុង Stuttgart ទីក្រុង Bremen និង ទីក្រុង Wolfsburg របស់ប្រទេសអាល្លឺម៉ង់ ទីក្រុង Milan ប្រទេសអ៊ីតាលី ទីក្រុង អាហេះ (Aarhus) និង ទីក្រុង Copenhagenរបស់ប្រទេស ដាណឺម៉ាក ទីក្រុង Helsingborg និងរដ្ឋធានី Stockholm របស់ប្រទេសស៊ុយអែត និងនៅទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី ផងដែរ ដោយមានការចូលរួម ពីហ្វូងមនុស្សយ៉ាងច្រើន ទាមទារបទឈប់បាញ់ជាបន្ទាន់ និងការចូលជាបន្ទាន់នៃជំនួយមនុស្សធម៌ទៅក្នុងដែនដីហ្កាហ្សា។  

ក្រុមបាតុករបានគ្រវីទង់ជាតិប៉ាឡេស្ទីន និងកាន់ស្លាកសញ្ញាថ្កោលទោសអំពើឃោរឃៅដែលប្រព្រឹត្តដោយកងកម្លាំងអ៊ីស្រាអែល ជាពិសេសការដាក់គោលដៅលើជនស៊ីវិល និងកុមារ។ ការអំពាវនាវបានបន្ទរឡើងនៅគ្រប់បាតុកម្មទូទាំងពិភពលោកសម្រាប់ការបញ្ចប់ស្តង់ដារពីរ ក្នុងការឆ្លើយតបជាអន្តរជាតិ និងសម្រាប់អ៊ីស្រាអែលឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍។

សុន្ទរកថា និងការស្រែកបន្ទរនៅគ្រប់ការតវ៉ា បានសង្កត់ធ្ងន់លើតម្រូវការយុត្តិធម៌ សិទ្ធិមនុស្ស និងការអន្តរាគមន៍ពីអន្តរជាតិ ដើម្បីបញ្ឈប់ការរងទុក្ខវេទនាដ៏ធ្ងន់ធ្ងរនៅហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm