ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ច្រើនពាន់នាក់ចូលរួម ក្បួនដង្ហែទង់ជាតិខ្មែរ រួមគ្នាថែរក្សាការពារជាតិមាតុភូមិ

2025/08/03 11:27:17 pm        341

ពោធិ៍សាត់៖នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់មានការរៀបចំ ក្បួនដង្ហែទង់ជាតិខ្មែរ ក្រោមប្រធានបទ«ប្រជាជនខេត្តពោធិ៍សាត់រួមគ្នាថែរក្សាការពារជាតិមាតុភូមិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជនជាច្រើនពាន់នាក់ ។ ក្បួនដង្ហែថ្មើរជើងនេះ មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ចាប់ផ្តើមពីពហុកីឡដ្ឋានខេត្តពោធិ៍សាត់ កាត់តាមផ្លូវនានាក្នុងក្រុងពោធិ៍សាត់ និងផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ បុរីវប្បធម៌កោះសំពៅមាស ។ 

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា ក្បួនដង្ហែក្នុងពេលនេះគឺ ក្នុងគោលបំណង ១-ស្មារតីប្រជាជនខេត្តពោធិ៍សាត់រួមគ្នាការពារសន្តិភាព ២-គោរពអរគុណដឹងគុណជានិច្ចដល់វិរៈកងទ័ពបានពលី និងជឿជាក់លើវិៈកងទ័ពកម្ពុជាដ៏អង់អាច ៣-គោរពថ្លែងអំណរគុណនិងអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចរចារអោយបានសន្តិភាពនិងបទឈប់បាញ់ទទួលជោគជ័យ និង ៤-អរគុណដល់ដូណាត្រាំដែលបានជួយអោយមានបទឈប់បាញ់និងសន្តិភាព ។

ប្រជាពលរដ្ឋដែលបានចូលរួម បានលើកឡើងថាក្បួនដង្ហែទង់ជាតិខ្មែរ គឺជាសារមួយផ្ញើរទៅកាន់ សហគមន៍អន្តរជាតិ និងពិភពលោកថា រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាចង់បានតែសន្តិភាព កម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាពុំបានឈ្លានពានប្រទេសជិតខាងនោះទេ កម្ពុជាសុំត្រឹមថែរក្សាការពារទឹកដីរបស់ខ្លួនមិនឲ្យមានការឈ្លានពាន ហើយសូមបួងសួងឲ្យកងទ័ពខ្មែរដែលថៃចាប់ទៅ មានសុខសុវត្ថិភាពល្អនិងឆាប់បានត្រឡប់មកមាតុភូមិវិញ ។ ហើយប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ពិតជាមានការជឿរជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា១០០ភាគរយ ក្នុងការដោះស្រាយបញ្ហាសង្គ្រាមជាមួយថៃ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងការការពារបូរណភាពទឹកដីមិនឲ្យបាត់បង់ កម្ពុជាមានច្បាប់អន្តរជាតិនៅពីក្រោយខ្នង ប្រជាជនកម្ពុជារួបរួមគ្នាឆន្ទះតែមួយ ក្រោមព្រះមហាក្សត្រតែមួយ ក្រោមថ្នាក់ដឹកនាំតែមួយ កងទ័ពតែមួយ មិនមានអាវក្រហម អាវលឿងនោះទេ ធ្វើឲ្យកម្ពុជាពេលនេះកាន់តែមានសាមគ្គីភាពផ្ទៃនិងស្មារតីកាន់តែរឹងមាំ មានការឯកភាពជាតិ ធ្វើឲ្យសត្រូវមិនអាចបំបាក់ស្មារតីរបស់ខ្មែរបានឡើយ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm