អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយោធិន ពិសេសយោធិនពលី និងពលរដ្ឋភៀសសឹក

2025/08/03 04:34:21 pm        378

ភ្នំពេញ ៖ នៅក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងមានវិវាទជាមួយថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជា គ្រប់ជាន់ថ្នាក់បានធ្វើការងារយ៉ាងស្រស្រាក់ស្រស្រាំមិនដែលសម្រាកឡើយ ក្នុងនោះបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយោធិន ជាពិសេសយោធិនពលី និងរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកផងដែរ។  

​នេះបើតាមការបញ្ជាក់ថារបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់កំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយោធិនដែលពលី និងរងគ្រោះតាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗ និងអំពាវនាវដល់ធនាគារ និងមីគ្រូហិរញ្ញវត្ថុឱ្យទម្លាក់ចោលនៅកម្ចីដែលគ្រួសារយោធិនពលីជាប់ជំពាក់ផងដែរ។ ក្រៅពីនេះក៏មានគោលនយោបាយពិសេសដើម្បីជួយគាំទ្រដល់យោធិនដែលរងគ្រោះរបួស ឬពិការក្នុងការប៉ះទង្គិចគ្នាជាមួយថៃនាពេលកន្លងទៅនេះ។ 

សូមបញ្ជាក់ថាក្រោយមានការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកទល់នឹងថ្ងៃទី៣ ខែសីហានេះ វិស័យធនាគារឯកជនទូទាំងប្រទេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដោយបានប្រកាសលុបចោលរាល់បំណុលចំពោះយោធិនដែលបានពលីនៅសមរភូមិមុខក្នុងពេលប៉ះទង្គិចគ្នាជាមួយថៃ។ ក្រៅពីនេះក៏បានផ្ដល់ការអនុគ្រោះដល់យោធិនដែលរងគ្រោះ និងពិការផងដែរ៕ 

អត្ថបទដែលទាក់ទង

ក្រុមអាជីវករលក់ដូររំពឹងថា នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំនេះ​ពួកគាត់អាចលក់ដូរដាច់​ទទួល​បាន​ចំណូល​ច្រើន​
2026/04/13 04:44:02 pm        1
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកោះកុង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
2026/04/13 04:27:56 pm        1
ជាង៣ខែមកនេះ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរ ៤៧២នាក់ កើនឡើងជាងត្រីមាសទី១ឆ្នាំ២០២៥ ដែលត្រូវបង្កើនការប្រុងប្រយ័ត្ននាឱកាសចូលឆ្នាំថ្មីនេះ
2026/04/13 04:08:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់និយាយថា ការរឹតបន្តឹងរបស់អាមេរិកលើនាវានៅច្រកសមុទ្រហ័រមូស «ស្មើនឹងប្លន់តាមសមុទ្រ»

2026/04/13 05:53:42 pm
​មន្ត្រីជាន់ខ្ពស់ បញ្ជាក់ថា រដ្ឋបាលកោះតៃវ៉ាន់គួរតែចូលរួមជាមួយប្រទេសចិន ជុំវិញវិធានការថ្មី
2026/04/13 05:50:08 pm
​លោក Trump រិះគន់សម្តេច ប៉ាប ថា មិនពូកែខាងគោលនយោបាយការបរទេស និងមិនតឹងជាមួយឧក្រិដ្ឋកម្ម
2026/04/13 05:47:13 pm
​នាយករដ្ឋមន្ត្រីអេស្ប៉ាញ ជំរុញឲ្យប្រទេសចិនដើរតួនាទីកាន់តែធំ នៅក្នុងសណ្តាប់ធ្នាប់ពហុប៉ូល
2026/04/13 05:44:17 pm
​លោក Trump ព្រមានថា ណាតូប្រឈមនឹងការត្រួតពិនិត្យធ្ងន់ធ្ងរ ក្រោយមិនបានជួយក្នុងជម្លោះអ៊ីរ៉ង់
2026/04/13 05:35:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/11 11:16:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/13 06:28:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am