សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ឧបត្ថម្ភកុមារា២នាក់ដែលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិ​

2025/08/04 03:14:14 am        158

បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​បានឃេីញការផ្សព្វផ្សាយតាមយះបណ្តាញសង្គម​រួចមក នាថ្ងៃអាទិត្យ​ ទី៣​ ខែសីហា​ ឆ្នាំ២០២៥​នេះ​ បានចាត់លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង​ និងរដ្ឋបាលខេត្តស្វាយរៀង​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់កូនវីរកងទ័ព​២នាក់​ ដែលកំពុងស្នាក់នៅជាមួយឪពុកមាជាព្រះសង្ឃក្នុងវត្តសន្តិភាព​ ក្រុងស្វាយរៀងខេត្តស្វាយរៀង​ប្រមាណជា២ឆ្នាំ ដោយសារឪពុកកុមារាទាំងពីរកំពុងជាប់បំពេញកាតព្វកិច្ចការពារបូរណភាពទឹកនៅតំបន់មុំបីខេត្តព្រះវិហារ​ ។

ក្នុងឱកាសជួបសំណេះសំណាល​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ បានពាំនាំប្រសាសន៍​ផ្តាំផ្ញេីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់ព្រះចៅអធិការត្ត​ និងព្រះសង្ឃជាឪពុកមាកុមារទាំងពីរ​ បន្តជួយយកចិត្តទុកដាក់ទំនុកបំរុងដល់កុមារាទាំងពីរទាំងចំណីអាហារ​ និងការសិក្សារៀនសូត្រ​ ព្រោះកុមារាទាំងពីរបន្ទាប់ពីឪពុកម្តាយបានចែកផ្លូវគ្នាគឺឪពុកបានយកកុមារាទាំងពីរមកផ្ញេីជាមួយឪពុកមាជាព្រះសង្ឃដេីម្បីបានសិក្សារៀនសូត្រពិសេសរៀនធម៌​ ។

ទាក់ទិននិងកុមារាទាំងពីរនេះព្រះសង្ឃជាឪពុកមាគង់នៅសន្តិភាព​បានប្តេជ្ញាព្រះទ័យមេីលថែពួកគេឲ្យបានដិតដល់ប្រៀបដូចកូនបង្កេីតជាពិសេសជំរុញពួកគេឲ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ក្លាយជាកុលបុត្រល្អក្នុងសង្គម​ ព្រោះពួកគេជាឈាមជ័រអ្នកស្នេហាជាតិ​ ។

ជាមួយគ្នានេះដែរ​ ក្នុងនាមជាអាជ្ញាធរខេត្ត​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងជាប្រធានគណ:កម្មាធិការ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង​ មិនទុកកុមារទាំងពីរចោលនោះទេ​ ដោយបានរួមចំណែកនាំយកអំណោយរដ្ឋបាលខេត្ត​ និងសាខាកាកបាទក្រហមកម្ពុជាខេត្តជាគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​មកជូន ទន្ទឹមនឹងនេះបេីទោះបីឪពុកកុមារទាំងពីរមិនមែនជាអ្នកស្រុកស្វាយរៀងក៏ដោយតែឯកឧត្តមនឹងបន្តយកចិត្តទុកដាក់ចំពោះពួកគេដេីម្បីឲ្យឪពុកកុមារាទាំងពីរកាន់តែមានចិត្តនឹងនចំពោះការបំពេញកាតព្វកិច្ចជូនជាតិនិងប្រជាជន​ ។

សូមបញ្ជាក់ថា​ ៖​ កុមារាទាំងពីរនេះ​ ទី១​ ឈ្មោះ​ សេក​ ដុងហេ​ អាយុ៧ឆ្នាំ​ រៀនថ្នាក់ទី១​

ទី២​ ៖​ ឈ្មោះ​ សេក​ ដុងហៃ​ អាយុ៥ឆ្នាំ​ មិនទាន់ដល់អាយុចូលរៀន​

ហេីយឪពុកឈ្មោះ​ សេក​ សំណាង​ ជាទាហានកំពុងជាប់បំពេញកាតព្វកិច្ចនៅតំបន់មុំបី​ ខេត្តព្រះវិហារ​ ។

សូមជម្រាបថា​ ៖​ អំណោយកាកបាទក្រហមកម្ពុជា​ ឧបត្ថម្ភជូននៅពេលនេះ​រួមមាន ៖​ អង្ករ​ ១០០គីឡូ​ក្រាម​ មី៥កេស​ ត្រីខ៥យួរ​ ទឹកត្រី២យួរ​ ទឹកស៉ីអ៉ីវ២យួរ​ ទឹកក្រូច២កេស​ និងថវិកា៥លាន​សម្រាប់កុមារាទាំងពីរ​ និង៥លានរៀលប្រគេនជូនព្រះសង្ឃជាឪពុកមា​ ។

ដោយឡែកប្រគេនវត្តសន្តិភាព​មានអង្ករ​ ១០០គីឡូក្រាម​ មី៤កេស​ ត្រីខ១កេស​ ទឹកត្រី៣យួរ​ ទឹកស៉ីអ៉ីវ៣យួរ​ ទឹកក្រូច៤កេស​  បច្ច័យ​២លានរៀល​ និងព្រះសង្ឃ២អង្គ​ មួយអង្គៗ​ ២០ម៉ឺនរៀល​ ។

ស្របគ្នានេះរដ្ឋបាលខេត្តស្វាយរៀងក៏បានប្រគេនទេយ្យទានមួយចំនួនដល់វត្តសន្តិភាព​ និងថវិកា២លានរៀលដល់កុមារាទាំងពីរផងដែរ​ ។

អត្ថបទ: សំ ងីម

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm