អ៊ុយក្រែន ជំរុញឱ្យរដ្ឋបាលលោកTrump ច្របាច់កសេដ្ឋកិច្ចរុស្ស៊ី ស្របពេលមានភាពតានតឹងនុយក្លេអ៊ែរ

2025/08/04 05:30:15 pm        140

ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឱ្យសហរដ្ឋអាមេរិក ច្របាច់កសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីដោយការដាក់ទណ្ឌកម្មបន្ទាប់បន្សំលើដៃគូពាណិជ្ជកម្មរបស់ទីក្រុងមូស្គូ ខណៈសេតវិមានជំរុញឱ្យមានបទឈប់បាញ់។

ប្រធានាធិបតី លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ទី១ ខែសីហា ថា លោកបានបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរចំនួនពីរគ្រឿង ត្រូវបានផ្លាស់ទីទៅកាន់តំបន់សមស្រប ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗនេះពីអតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ(Dmitry Medvedev) ។ លោក Trump បានបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា «ខ្ញុំបានបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរចំនួនពីរគ្រឿងត្រូវបានដាក់ទីតាំងក្នុងតំបន់សមស្រប ក្នុងពេលមានសេចក្តីថ្លែងការណ៍ដ៏ល្ងង់ខ្លៅ និងបង្ករឿង» ។

លោក Andriy Yermak ប្រធានការិយាល័យរបស់លោក Zelenskyy បានសរសេរនៅលើ Telegram កាលពីថ្ងៃអាទិត្យដោយដកស្រង់ទិន្នន័យដែលលោកបាននិយាយថា បង្ហាញពីការដួលរលំនៃសមត្ថភាពផ្លូវដែករុស្ស៊ី ក្នុងរយៈពេល ១២ ខែកន្លងមកនេះ ថា ទណ្ឌកម្មកំពុងដំណើរការហើយ។

លោក Yermak បានសរសេរថាសេដ្ឋកិច្ចដែលជួយដល់សង្រ្គាម មិនអាចទប់ទល់នឹងសម្ពាធបានទេ ហើយកំពុងតែពឹងលើតាមរយៈការលក់ធនធានថាមពលប៉ុណ្ណោះ។ វាអាចទៅរួចក្នុងការច្របាច់កសេដ្ឋកិច្ចជាមួយនឹងពន្ធបន្ទាប់បន្សំដែលបានស្នើឡើងនៅក្នុងសហរដ្ឋអាមេរិក។

នៅថ្ងៃទី១៤ ខែកក្កដា លោក Trump បាននិយាយថា លោកនឹងទុកពេល៥០ ថ្ងៃសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីយល់ព្រមបទឈប់បាញ់ជាមួយអ៊ុយក្រែន បន្ទាប់មកលោកនឹងពិចារណាលើការដាក់ទណ្ឌកម្មបន្ទាប់បន្សំ និងវិធានការផ្សេងៗទៀត។

នៅថ្ងៃទី ២៩ ខែកក្កដា លោក Trump បានកាត់បន្ថយរយៈពេល មកនៅត្រឹម១០ ថ្ងៃដោយលើកឡើងពីការខកចិត្តចំពោះការបន្តការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ីលើទីក្រុងនានារបស់អ៊ុយក្រែន។ ឱសានវាទពេលនេះនឹងផុតកំណត់នៅថ្ងៃទី ៨ ខែសីហា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm