ស្ថានទូតបារាំងរៀបចំពិធីទទួលស្វាគមន៍គ្រូពេទ្យវ័យក្មេងកម្ពុជាជិតមួយរយនាក់ដែលបញ្ចប់ការសិក្សានៅប្រទេសបារាំង

2022/01/13 07:47:24 pm        679

ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំពិធីទទួលស្វាគមន៍គ្រូពេទ្យវ័យក្មេងកម្ពុជាចំនួន៧៩នាក់ ដែលបានបញ្ចប់កម្មសិក្សារយៈពេលមួយឆ្នាំនៅតាមមន្ទីរពេទ្យនានានៅប្រទេសបារាំង ដែលនៅទីនោះពួកគេបានផ្តល់ការជួយជ្រោមជ្រែងដ៏មានតម្លៃដល់គ្រូពេទ្យបារាំង ព្រមទាំងបានរៀនសូត្រពីក្រុមគ្រូពេទ្យដ៏មានបទពិសោធន៍ទាំងនោះផងដែរ។ 

ពិធីខាងលើ ដែលមានការចូលរួមពីសំណាក់អ្នកប្រកបអាជីពក្នុងវិស័យសុខាភិបាលកម្ពុជា-បារាំងជាច្រើននាក់គឺជា ឱកាសសម្រាប់គូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមគ្រូពេទ្យ ដែលបានបំពេញការងារជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាបំពេញការងារលើសមរភូមិនានានៃវិស័យសុខាភិបាលដើម្បីព្យាបាលអ្នកជំងឺ។ 

ថ្លែងក្នុងឱកាសនោះដែរ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានរំលឹកអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជាក្នុងវិស័យសុខាភិបាល ដែលកាន់តែមានអត្ថន័យថែមទៀតនៅក្នុងបរិបទបច្ចុប្បន្ននៃវិបត្តិកូវីដ១៩។ លោកឯកអគ្គរដ្ឋទូតបានកោតសរសើរគ្រូពេទ្យវ័យក្មេងខាងលើ ហើយបានថ្លែងអំណរគុណចំពោះដៃគូកម្ពុជា ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ។

សុខាភិបាលស្ថិតនៅក្នុងចំណោមវិស័យនានា នៃភាពជាដៃគូដែលមានតាំងពីយូរលង់ណាស់មកហើយរវាងបារាំង និងកម្ពុជា ហើយក៏ជាវិស័យដ៏រស់រវើក និងសំខាន់បំផុតមួយផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៦មក និស្សិតកម្ពុជាផ្នែកវេជ្ជសាស្រ្ត និងឱសថសាស្រ្តជិតមួយពាន់នាក់ បានទៅបន្តការសិក្សានៅប្រទេសបារាំង ដើម្បីចាប់យកជំនាញវេជ្ជសាស្រ្ត  ផ្សេងៗក្នុងក្របខ័ណ្ឌកម្មវិធី DFMS/A (សញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ/វេជ្ជសាស្រ្តជាន់ខ្ពស់)។ ក្នុងចំណោម៤៤ប្រទេស កម្ពុជាស្ថិតក្នុងលំដាប់ទី៤នៃប្រទេសដែលបញ្ជូននិស្សិតទៅសិក្សាផ្នែកសុខាភិបាលនៅបារាំងច្រើនជាងគេ។ 

ក្រៅពីការបណ្តុះបណ្តាល ប្រទេសបារាំងក៏ផ្តល់ការគាំទ្រផងដែរដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា តាមរយៈការផ្តល់ជំនួយដល់គម្រោងនានា និងការបញ្ជូនមន្ត្រីជំនាញឱ្យមកបំពេញការងារនៅកម្ពុជា ដូចជាអ្នកជំនាញរបស់ទីភ្នាក់ងារ ANRS (ទីភ្នាក់ងារជាតិបារាំងសម្រាប់ការស្រាវជ្រាវវិស័យសុខាភិបាល)។ ប្រទេសបារាំងក៏ជាអ្នកផ្តល់ជំនួយធំទី២ដល់មូលនិធិសាកលសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជាយ៉ាងហោចណាស់១០៨លានដុល្លារសម្រាប់ឆ្នាំ២០២១-២០២៣៕ អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm