គីរីវង់ បំពេញកូតាកីឡាករបរទេសថ្មី ១០០% មកពី ៦សញ្ជាតិផ្សេងគ្នា ត្រៀមលីគរដូវកាលថ្មីចុងសប្ដាហ៍នេះ

2025/08/04 05:40:07 pm        188

ក្រៅពីបេក្ខភាព Top-6 រដូវកាលមុន បានរុះរើស និងពង្រឹងក្រុមកាន់តែខ្លាំង ត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥-២៦ ដែលនឹងចាប់ផ្ដើមការប្រកួតផ្លូវការ នាថ្ងៃទី៩ ខែសីហាចុងសប្ដាហ៍នេះ ក្រឡេកទៅបេក្ខភាព ៥ក្រុមខាងក្រោម ឬ Bottom-5 ក៏បានព្យាយាមពង្រឹងក្រុមខ្លាំងដូចគ្នា ជាក់ស្ដែងក្រុមគិរីវង់សុខសែនជ័យ ក្រៅពីរុះរើសកីឡាករក្នុងស្រុក ក៏ដូចជាបញ្ចប់កីឡាករបរទេសចាស់ទាំងអស់ ពួកគេក៏បាននាំចូលកីឡាករបរទេសថ្មីៗ ១០០% ពោលគឺស្មើនឹង ៦រូប ដែលមកពី ៦សញ្ជាតិផ្សេងគ្នា សម្រាប់ត្រៀមប្រកួតប្រជែងឆ្នាំនេះ។

សម្រាប់កូតាកីឡាករបរទេសរបស់ក្រុមមានមូលដ្ឋាននៅខេត្តតាកែវ ដែលទើបនាំចូលសុទ្ធតែមានបទពិសោធន៍មិនធម្មតា មិនចាញ់កីឡាករបរទេសក្រុមផ្សេងៗឡើយ ក្នុងនោះមានដូចជា៖

១. កីឡាករសញ្ជាតិកាណាដា-អៀរឡង់ Kyle Patrick Degelman មានវ័យ ២១ឆ្នាំ ។ ខ្សែការពារវ័យក្មេងរូបនេះ មានបទពិសោធន៍ច្រើននៅលីគកំពូលអៀរឡង់ ខណៈមុនផ្ទេរមកប្រកបអាជីពនៅកម្ពុជា រូបគេបានលេងឲ្យក្លិប Bray Wanderers។

២. កីឡាករ Laken Limbu សមាជិកក្រុមជម្រើសជាតិនេប៉ាល់ ដែលបច្ចុប្បន្នមានវ័យ ២២ឆ្នាំ។ ខ្សែបម្រើកណ្ដាលរូបនេះ បានធំដឹងក្ដីនៅសិង្ហបុរី មុនផ្ដើមអាជីពបាល់ទាត់នៅប្រទេសនេប៉ាល់ ជាមួយក្លិបធំៗ នៃលីគកំពូលនីប៉ាល់ ហើយរូបគេក៏ជាកីឡាករដ៏សំខាន់ម្នាក់របស់ក្រុមក្រុមជម្រើសជាតិនេប៉ាល់ផងដែរ។

៣. កីឡាករជប៉ុន Kenta Hara វ័យ ២៨ឆ្នាំ និងលេងជាខ្សែប្រយុទ្ធឆ្វេង។ Kenta មានបទពិសោធន៍ជោគជាំ ទាំងនៅអាស៊ី និងអឺរ៉ុប ដោយរូបគេ ធ្លាប់លេងឲ្យក្លិប Monheim និងក្លិប Kapellen-Erft នៅលីគអាល្លឺម៉ង់ ចន្លោះឆ្នាំ២០១៧/១៨, លេងឲ្យក្លិបអូស្ដ្រាលី Port Kembla FC ឆ្នាំ២០១៨/១៩, លេងឲ្យក្លិប FK Alfa Modrica នៃលីគបូស្នី នៅឆ្នាំ២០១៩/២០ ក៏ដូចជាបណ្ដាក្លិបធំៗនៅម៉ាឡេស៊ី ហុងកុង និងឥណ្ឌូនេស៊ី ខណៈមុនផ្ទេរមកគិរីវង់ រូបគេបានលេងឲ្យក្លិបនេប៉ាល់ Butwal Lumbini FC កាលពីឆ្នាំមុន។

៤. កីឡាកករប្រេស៊ីល Eduardo Andrade Brandão មានវ័យ ២៨ឆ្នាំដូចគ្នា និងលេងជាខ្សែប្រយុទ្ធស្ដាំ។ អតីតយុវជនថ្នាល រហូតបានលេងឲ្យក្រុមយុវជន U20 នៃក្លិប Botafogo រូបនេះ បានផ្ដើមអាជីពបាល់ទាត់លីគកំពូលអាល់បានី មុនបន្តក្ដីស្រម៉ៃមកកាន់ទ្វីបអាស៊ី ដោយរូបគេធ្លាប់លេងឲ្យក្លិបអាល់បានី KF Turbina, ក្លិបអារ៉ាប់ Baynounah SC, ក្លិបកៀហ្ស៊ីស្ដង់ Dordoi និងក្លិប FC Neftchi, ក្លិបបារ៉ែន Isa Town, ក្លិបនៅម៉ាកាវ Shao Jiang និងចុងក្រោយរូបគេបានប្រកបអាជីពនៅលីគឥណ្ឌូនេស៊ី ជាមួយក្លិប Persikota និងក្លិប Persiraja។

៥. កីឡាករសញ្ជាតិហ្គាណា Samuel Ofori មានវ័យ ២៦ឆ្នាំ ។ ខ្សែការពារកណ្ដាលរូបនេះ មកពិសោធន៍ច្រើននៅលីគតាជីគីស្ថាន ជាមួយក្លិប FC Ravshan Kulob និងក្លិប Hosilot Farkhor ហើយក៏ធ្លាប់ឈ្នះពានកីឡាករល្អជាងគេ ប្រចាំលីគតាជីគីស្ថាន ឆ្នាំ២០២២ ផងដែរ។

៦. កីឡាករនីហ្សេរីយ៉ា Ekene Victor Azike មានវ័យ ២៥ឆ្នាំ និងតួនាទីជាខ្សែប្រយុទ្ធ។ Ekene គឺជាកីឡាករបរទេសចុងក្រោយ ដែលគិរីវង់ ទើបប្រកាស កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយរូបគេក៏ធ្លាប់មកប្រកបអាជីពនៅកម្ពុជា ជាមួយអតីតក្រុមព្រៃវែងអេហ្វស៊ី កាលពីចន្លោះឆ្នាំ២០២១/២២ ផងដែរ។

យោងតាមការរុះរើសកីឡាករបរទេស ក៏ដូចជាការនាំចូល ព្រមទាំងការរៀបចំនូវធនធានកីឡាករក្នុងស្រុក គេរំពឹងថា គិរីវង់សុខសែនជ័យ នឹងក្លាយជាបេក្ខភាពមួយ ដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ ក្នុងលីគរដូវកាលថ្មី។

គួរដឹងថា សម្រាប់លីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដែលនឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះ គ្រប់ក្រុមទាំងអស់ សុទ្ធតែមានប្រើប្រាស់កីឡាករបរទេស បន្ទាប់ពីក្រុម MOI Kompong Dewa FA បានប្រកាសនាំចូលកីឡាករបរទេសជាបន្ដបន្ទាប់ ក្រោយរដូវកាលមុនក្រោមឈ្មោះ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ពួកគេពុំបានប្រើប្រាស់កីឡាករបរទេសនោះឡើយ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm