អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា រហូតដល់ម៉ោង ១១ថ្ងៃត្រង់ទី៤ ខែសីហា ឆ្នាំ២០២៥នេះ នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ជាពិសេសនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី៤ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជា នៅតែបន្តរក្សាការពារខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន បើទោះបីពេលនេះ ពុំមានបញ្ហាអ្វីកើតឡើងក៏ដោយនោះ។
ជាមួយគ្នានោះដែរលោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា កម្ពុជាបាន គោរពយ៉ាងម៉ឺងមាត់បំផុតលើការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះផងដែរ៕ អត្ថបទបាន ចក់