ជំនួយការជាន់ខ្ពស់របស់លោក Trump ចោទឥណ្ឌា ថាផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន

2025/08/04 07:22:52 pm        66

ជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអាទិត្យ (០៣ សីហា) បានចោទប្រកាន់ឥណ្ឌា ថាបានផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាពដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន តាមរយៈការទិញប្រេងពីទីក្រុងមូស្គូ បន្ទាប់ពីថ្នាក់ដឹកនាំសហរដ្ឋអាមេរិក បានបង្កើនសម្ពាធលើទីក្រុងញូវដែលី ឱ្យបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។

លោក Stephen Miller អនុប្រធានបុគ្គលិកនៅសេតវិមាន និងជាជំនួយការដ៏មានឥទ្ធិពលបំផុតម្នាក់របស់លោក Trump បាននិយាយថា "លោក Trump បាននិយាយយ៉ាងច្បាស់ៗថា នេះជារឿងមិនអាចទទួលយកទេដែលឥណ្ឌា បន្តផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមនេះដោយការទិញប្រេងពីរុស្ស៊ី"។

ការរិះគន់របស់លោក Miller គឺជាការរិះគន់ខ្លាំងក្លាបំផុតមួយដោយរដ្ឋបាលលោក Trump លើគូដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ ប្រភពរដ្ឋាភិបាលឥណ្ឌា បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍ថា ទីក្រុងញូវដែលីនឹងបន្តការទិញប្រេងពីទីក្រុងមូស្គូ ទោះបីជាមានការគំរាមកំហែងពីសហរដ្ឋអាមេរិកក៏ដោយ។

ការដំឡើងពន្ធ ២៥% លើផលិតផលឥណ្ឌា បានប្រកាសឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងអ្វីដែលសហរដ្ឋអាមេរិកនិយាយថាគឺជាលទ្ធផលនៃការទិញឧបករណ៍យោធា និងថាមពលពីរុស្ស៊ី។ លោក Trump ក៏បានគំរាមយកពន្ធ ១០០% លើការនាំចូលរបស់អាមេរិកពីប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី លុះត្រាតែក្រុងមូស្គូសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm