អ្នកធ្វើធម្មយាត្រាមកពីទូទាំងពិភពលោកបានសម្តែងនូវភាពរីករាយកាលពីថ្ងៃអាទិត្យ នៅពេលដែលពួកគេបានជួបសម្តេចប៉ាប លីអូ កំពុងស្វាគមន៍ហ្វូងមនុស្សពីរថយន្ត ក្នុងអំឡុងពេលជួបជុំគ្នាជាផ្នែកនៃ បុណ្យខួបយុវជននៅវាលមួយកន្លែងនៅជាយទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

យុវជនជាច្រើន ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះបានចំណាយពេលមួយយប់នៅខាងក្រៅក្នុងទីវាល ដែលត្រៀមខ្លួនជាស្រេចសម្រាប់ការយាងដល់របស់សម្តេចប៉ាបនៅពេលព្រឹក មុនពេលកម្តៅថ្ងៃត្រូវបានគេរំពឹងថានឹងឡើងដល់៣០អង្សាសេ កាលពីថ្ងៃអាទិត្យ។

ពិធីជួបជុំទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាបន្តបន្ទាប់រយៈពេលមួយសប្តាហ៍នៅទីក្រុងរ៉ូម សម្រាប់យុវជនកាតូលិកដែលភ្ជាប់ទៅនឹងឆ្នាំដ៏បរិសុទ្ធ។ សម្តេចប៉ាប Leo ជាសម្តេចប៉ាបដំបូងគេកើតនៅសហរដ្ឋអាមេរិក ត្រូវបានបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី៨ ខែឧសភា ដើម្បីជំនួសសម្តេច ប៉ាបហ្វ្រង់ស៊ីស។
សម្តេចប៉ាប Leo បានសម្តែងការសោកស្តាយចំពោះសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្កាហ្សា និងនៅប្រទេសអ៊ុយក្រែន នៅក្នុងការអំពាវនាវមួយនៅចុងបញ្ចប់នៃពិធីជួបជុំ និងបានអំពាវនាវដល់យុវជនឱ្យជួយបង្កើតពិភពលោកកាន់តែប្រសើរ។