បាតុករនៅទីក្រុងបាងកក ទាមទារឲ្យនាយករដ្ឋមន្ត្រី ដែលត្រូវបានតុលាការព្យួរតួនាទី លាលែងពីតំណែង

2025/08/04 08:14:18 pm        287

ក្រុមបាតុករបានប្រមូលផ្តុំគ្នាកាលពីចុងសប្ដាហ៍នេះ ក្នុងទីក្រុងបាងកកទាមទារឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការផ្អាកពីតួនាទី បន្ទាប់ពីមានជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។

ការតវ៉ានានានៅតែបន្តចាប់តាំងពីខែមុនមក ទាមទារទម្លាក់លោកស្រីចេញពីតំណែង។តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី១ខែកក្កដា២០២៥ បានផ្អាកតំណែងលោកស្រី Paetongtarn Shinawatra។

ដោយត្រូវបានប្រមូលផ្តុំគ្នានៅវិមានជ័យជម្នះ ក្នុងទីក្រុងបាងកក ទោះមានសីតុណ្ហភាពក្ដៅកើនឡើងក៏ដោយ មនុស្សជាច្រើនបានស្តាប់សុន្ទរកថារិះគន់និងស្ដីបន្ទោសលោកស្រី Paetongtarn និងឪពុករបស់លោកស្រី គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត់(Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រី។នគរបាលថៃបាននិយាយថា មានបាតុករប្រហែល២.០០០នាក់នៅពាក់កណ្តាលរសៀល ទោះមានមនុស្សកាន់តែច្រើនត្រូវគេរំពឹងថានឹងចូលរួមនៅពេលដែលសីតុណ្ហភាពក្ដៅចុះត្រជាក់វិញក៏ដោយ។

អ្នកស្រុកមួយចំនួនចោទប្រកាន់លោកស្រី Paetongtarn និងគ្រួសាររបស់លោកស្រីថាបង្កឱ្យមានជម្លោះអូសបន្លាយ និងវិបត្តិនយោបាយកប់យ៉ាងជ្រៅនៅក្នុងសង្គមថៃ ។

ដោយប្រើឈ្មោះហៅក្រៅរបស់លោកស្រី Paetongtarn ថា Ung Ing បាតុករម្នាក់ឈ្មោះ Jittakorn Bussaba បាននិយាយថា អ្នកត្រូវតែចុះចេញពីតំណែងទៅ។ព្រោះបាតដៃប្រឡាក់ឈាម។

ចំណែកបាតុករម្នាក់ទៀត វ័យ៥៨ឆ្នាំឈ្មោះ Ammorn Khunthong បាននិយាយថា Ung Ing បានបំផ្លាញប្រទេសថៃ ។លោក Thaksin និង គ្រួសាររបស់លោកមិនគួរគ្រប់គ្រង ឬបញ្ជាប្រទេសនេះតទៅទៀតឡើយ។

គួររម្លឹកថា ក្រុមបាតុករអាវលឿង ក៏បានជួយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់ប្អូនស្រីលោក Thaksin លោកស្រី Yingluck Shinawatra ផងដែរ ក្នុងរដ្ឋប្រហារឆ្នាំ២០១៤៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm