ទូរទស្សន៍៖ គណៈប្រតិភូនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ នឹងទៅទស្សនកិច្ចអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ

2025/08/04 10:10:26 pm        259

បណ្តាញទូរទស្សន៍ Al Mayadeen បានរាយការណ៍ ដោយដកស្រង់សម្តីប្រភពថា គណៈប្រតិភូមួយក្រុមមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងទៅទស្សនកិច្ចទីក្រុងតេអេរ៉ង់ នៅសប្តាហ៍ ក្រោយ។

យោងតាមប្រភពបានឲ្យដឹងថា គណៈប្រតិភូនេះ នឹងមិនរួមបញ្ចូលក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារនេះទេ ដោយសារ «ការពិភាក្សា នឹងត្រូវផ្តោតទៅលើទិដ្ឋភាពនយោបាយនៃបញ្ហានេះ»។ ភាគីទាំងពីរ ត្រូវបានគេរំពឹងថា នឹងដោះស្រាយ «យន្តការសម្រាប់ការអនុវត្តច្បាប់ស្តីពីការផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារនេះ» ដែលទើបត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់ នាពេលថ្មីៗនេះ។

កាលពីថ្ងៃទី ០២ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានចុះហត្ថលេខាលើច្បាប់ផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ IAEA។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃទី ២២ ខែកក្កដាថា ប្រទេសអ៊ីរ៉ង់ មិនច្រានចោលថា ក្រុមអធិការរបស់ទីភ្នាក់ងារនេះ នឹងត្រូវបានអនុញ្ញាតឲ្យត្រួតពិនិត្យមើលទីតាំងនុយក្លេអែរណាមួយរបស់អ៊ីរ៉ង់ នៅពេលអនាគតនោះទេ ហើយនៅថ្ងៃទី ២៥ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បានប្រកាសអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃទីភ្នាក់ងារ IAEA ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm