មហាសេដ្ឋីអចលនទ្រព្យសិង្ហបុរី បានផ្ដល់ចម្លើយពីភាពមានទោស ក្នុងសំណុំរឿងពុករលួយដ៏កក្រើក

2025/08/04 10:16:19 pm        286

មហាសេដ្ឋីអចលនទ្រព្យសិង្ហបុរី លោក Ong Beng Seng បានផ្ដល់ចម្លើយពីភាពមានទោស ចំពោះបទចោទប្រកាន់រារាំងយុត្តិធម៌ នៅថ្ងៃចន្ទ (០៤ សីហា) នេះ ក្នុងសំណុំរឿងពុករលួយដ៏កក្រើក ដែលនាំទៅដល់ការកាត់ទោសជាប់ពន្ធនាគារលើអតីតរដ្ឋមន្ត្រីដឹកជញ្ជូន លោក S. Iswaran កាលឆ្នាំមុន។

យ៉ាងណាមិញ ទាំងតំណាងអយ្យការ និងមេធាវីការពារក្តី បានយល់ព្រមសម្រាលទោសដល់លោក Ong ដែលមានជំងឺរ៉ាំរ៉ៃ ហើយបានស្នើឱ្យលោកទទួលរងការផាកពិន័យជំនួសឱ្យការជាប់ពន្ធនាគារ ខណៈលោកនឹងត្រូវកាត់ទោសផ្លូវការនៅថ្ងៃទី១៥ ខែសីហា ខាងមុខ។ ការចោទប្រកាន់ទីពីរទៅលើការជួយប្រព្រឹត្តបទល្មើស ក៏ត្រូវបានយកមកពិចារណាផងដែរ។

លោក Ong មានឈ្មោះនៅក្នុងបទចោទជាច្រើនករណី ដែលអតីតរដ្ឋមន្ត្រីដឹកជញ្ជូនរបស់សិង្ហបុរី លោក Iswaran ត្រូវបានរកឃើញថាមានទោស។ លោក Iswaran ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ១២ខែកាលពីខែមេសាឆ្នាំមុន ពីបទរារាំងយុត្តិធម៌ និងការទទួលបានអំណោយជាង ៣០០.០០០ដុល្លារ នៅក្នុងការជាប់ពន្ធនាគារលើកដំបូងរបស់អតីតសមាជិកគណៈរដ្ឋមន្ត្រីនៅក្នុងប្រទេសសិង្ហបុរី ដែលល្បីល្បាញសម្រាប់អភិបាលកិច្ចស្អាតស្អំ។

សំណុំរឿងនេះបានធ្វើឱ្យកក្រើកប្រទេស ដែលមានមោទនភាពចំពោះការិយាធិបតេយ្យប្រាក់ខែសមរម្យ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងអភិបាលកិច្ចដ៏រឹងមាំរបស់ខ្លួន។ សិង្ហបុរីស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយតិចបំផុតទាំង៥ របស់ពិភពលោកកាលពីឆ្នាំ២០២៣ នេះបើយោងតាមសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm