ប្រទេសអេស្បាញ បានត្រៀមទប់ទល់នឹងរលកកម្តៅទីពីរនៃរដូវកាលដែលមន្ត្រីឧតុនិយមរំពឹងថានឹងជំរុញសីតុណ្ហភាពឡើងលើសពី៤២អង្សាសេនៅក្នុងផ្នែកមួយចំនួននៃឧបទ្វីប Iberian និងបង្កើនហានិភ័យនៃចំហេះព្រៃ។

វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញ នៅក្នុងទីក្រុងSeville ភាគខាងត្បូង សីតុណ្ហភាពនៅតាមដងផ្លូវបានឡើងដល់៤១អង្សាសេ។
អ្នកស្រុក អ្នកទេសចរ និងសូម្បីតែសត្វសេះពីរទេះសេះបានស្វែងរកភាពត្រជាក់ដោយការទទួលទានទឹក ហើយព្យាយាមស្វែងរកម្លប់ដើម្បីការពារពីកម្តៅព្រះអាទិត្យដ៏ក្ដៅគគុក។
រដូវក្តៅក្តៅខ្លាំង និងក្តៅស្ងួត គឺជារឿងធម្មតានៅទូទាំងតំបន់ ប៉ុន្តែរលកកម្តៅកាន់តែខ្លាំង បានរួមចំណែកដល់ការបំផ្លិចបំផ្លាញចំពោះចំហេះព្រៃក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងពេលសីតុណ្ហភាពកើនឡើងយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ដោយប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញ កាលពីខែមិថុនាមានកម្តៅក្តៅបំផុតក្នុងកំណត់ត្រា។
