ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាលជាមួយពលករក្នុងក្រុងពោធិ៍សាត់ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ

2025/08/04 11:07:10 pm        474

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្បៀងព្រមទាំងថវិកា ជូន​ដល់​បង​ប្អូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ដែលជាពលករ ទើបត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន​៥២៤​នាក់។ ពិធីសំណេះ​សំណាល​នេះ​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​គណបក្ស​ប្រជាជ​ន​កម្ពុជា​ខេត្ត​ពោធិ៍សាត់ ស្ថិត​ក្នុង​ក្រុងពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា មានប្រសាសន៍លើកឡើងថា ថ្ងៃនេះពិត​ជា​រីក​រាយ​ដោយ​បាន​ជួប​ជាមួយ​បងប្អូនដែលត្រឡបមកពីថៃ ហើយទន្ទឹមនិងភាពរីករាយនេះ គឺយើងមាន​ភាព​ក្រៀម​ក្រម​ ទុក្ខសោក នឹងឃើញទៅ​ដល់​វីរកងទ័ព​របស់​យើង​ដែល​បាន​បាត់​បង់​ជីវិត​ដើម្បី​ការ​ពារ​ទឹក​ដី​កម្ពុជា​ជា​ទីស្រលាញ់​របស់យើងទាំងអស់គ្នា នឹកឃើញទៅដល់ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដែល​បាន​បាត់​បង់​ជីវិត​ដោយមិនដឹងខ្លួនថាបានសាងកំហុសអ្វីសោះ ហើយពិតជាក្រៀម​ក្រម​ដោយ​យើញ​បង​ប្អូន​ប្រជាពលរដ្ឋច្រើនម៉ឺននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចោលផ្ទះសម្បែង សិស្សានុសិស្ស​ជា​ច្រើន​ម៉ឺន​នាក់​ត្រូវ​ផ្អាក​ការសិក្សា និងបួងសួងឲ្យទាហានខ្មែរដែលថៃចាប់ទៅ ឆាប់បានត្រឡបមក​មាតុ​ភូមិ​វិញ ​ដែលទាំងនេះបានបញ្ជាក់យ៉ាងច្បាស់នូវអ្វីទៅជាតម្លៃ​ពិត នៃសន្តិភាព។ ឯកឧត្តម ខូយ រីដា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរគ្រប់​រូបទាំងក្នុង និង​ក្រៅប្រទេស ហើយកន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​លើក​ឡើង​ថា ប្រទេសកម្ពុជា កម្សត់ណាស់ទៅហើយ ខណៈពីអតីតកាលកម្ពុជា ខ្វះ​ការ​ងារធ្វើ ប៉ុន្តែបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា សម្បូរការងារធ្វើ​ច្រើន​កន្លែង ដូច្នេះ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សូមវិលត្រឡប់​មក​កាន់​មាតុ​ភូមិ​កម្ពុជា​វិញ​។ «យើងមិនអាចទៅពឹងពាក់គេមួយជីវិតនោះទេ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុង​ធ្វើ​ការ​នៅប្រទេសត្រូវតែវិលចូលប្រទេសកំណើតវិញ ហើយពេលវេលា​នេះ​ជា​ពេល​ដែល​ស័ក្តិ​សម​បំផុត​សម្រាប់​បង​ប្អូនប្រជាពលរដ្ឋសម្រេចចិត្តវិលមកប្រទេសរបស់ខ្លួនវិញ»។ ខណៈបញ្ហា​ព្រំ​ដែន​រ​វាង​កម្ពុជា និងថៃ គឺមិនងាយនឹងដោះស្រាយបញ្ចប់នោះទេ ត្រង់ចំណុច​នេះ​នៅ​ពេល​មាន​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ម្តងៗ គឺការ​ប្រមាថ​ម៉ាក់​ងាយ​មក​លើ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក៏បានកើតមានជាញឹកញាប់ផងដែរ។

ឯកឧត្តម ខូយ រីដា បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និង​ការ​ប្រឹង​ប្រែង​របស់​ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានជំរុញ និង​អូស​ទាញ​អ្នក​វិនិយោគ ឲ្យមកបង្កើតរោងចក្រជាបន្តបន្ទាប់នៅក្នុងខេត្តពោធិ៍សាត់ ដែល​កំពុង​ផ្តល់​ការងារ ​និងត្រូវការកម្លាំងពលកម្មបន្ថែមជាច្រើនពាន់នាក់ មានដូចជារោចក្រដំឡើងរថយន្តFord រោង​ចក្រ​កាត់ដេរ រោងចក្រផលិតនិងបង្គុំបរិក្ខាអគ្គិសនី រោងចក្រ​គ្រឿង​អេឡិច​ត្រូនិច​មីនី​បៀរ​របស់​ជប៉ុន និងរោងចក្រផ្សេងៗជាច្រើនទៀត។ ជាមួយ​គ្នា​នោះ​ក្រុម​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជិវៈ បានចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស ​និងវិជ្ជាជីវៈ ជូនដល់ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជា​ពិសេស​បង​ប្អូន​ពលករ​ខ្មែរដែ​ល​ទើប​ម​ក​ពី​ថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍របស់ប័ណ ប..ស.ស ហើយ​រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនជំនាញ ដល់​យុវជន ១លាន៥សែននាក់ ដែលមកពីនៅគ្រួសារក្រីក្រ និងគ្រួសារងាយ​រង​គ្រោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចាប់តាំងពីឆ្នាំ២០២៣ដោយរដ្ឋ ជាអ្នកឧបត្ថម្ភប្រាក់ដល់ពួកគេផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        202
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        182
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm