ការស៊ើបអង្កេតរបស់កងទ័ពអ៊ីស្រាអែល បានបង្ហាញថា ទាហាន ១៦នាក់ បានធ្វើអត្តឃាត នៅឆ្នាំ ២០២៥ ដោយសារលក្ខខណ្ឌប្រយុទ្ធដ៏អាក្រក់ទាក់ទងនឹងសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីប។
ទាហានបានប្រឈមនឹងការពិតដ៏អាក្រក់ នៅតំបន់ហ្កាហ្សា រួមទាំងការមើលឃើញ «ទិដ្ឋភាពដ៏លំបាក» ដោយជួបប្រទះការបាត់បង់មិត្តភ័ក្តិ និងការតស៊ូ ដើម្បីទប់ទល់នឹងការប្រយុទ្ធដ៏យូរ។ ក្រុមអ្នកស៊ើបអង្កេតជឿថា កត្តាទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំឲ្យទាហានសម្លាប់ខ្លួនឯង។

ការស៊ើបអង្កេត បានពិនិត្យសំបុត្រមួយចំនួន ដែលទាហានបានបន្សល់ទុក និងប្រមូលព័ត៌មានលម្អិតពីការសន្ទនារបស់ពួកគេ ជាមួយមជ្ឈដ្ឋានសង្គមភ្លាមៗរបស់ពួកគេ។ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ បានប្រាប់អាជ្ញាធរផ្សព្វផ្សាយរបស់អ៊ីស្រាអែលថា កងទ័ពអ៊ីស្រាអែល បារម្ភថា បាតុភូតនេះ នឹងរីករាលដាល ខណៈដែលទាហានបម្រុង ៧នាក់ បានធ្វើអត្តឃាត កាលពីខែកក្កដា។
មន្ត្រីរូបនេះ បានបន្ថែមថា៖«ករណីភាគច្រើននៃការធ្វើអត្តឃាតក្នុងចំណោមទាហាន គឺបណ្តាលមកពីភាពស្មុកស្មាញ(នៃជីវិត) បន្ទាប់ពីសង្រ្គាម។ សង្រ្គាមមានផលវិបាកជាច្រើន។ បច្ចុប្បន្ននេះ បញ្ហាប្រឈមដ៏លំបាកទាំងនេះ មានករណីមួយចំនួន។
