កងទ័ពជើងទឹកហ្វីលីពីន និងឥណ្ឌា ចាប់ផ្តើមល្បាតរួមគ្នាលើកដំបូង នៅសមុទ្រចិនខាងត្បូង

2025/08/05 12:20:30 am        68

យោធារបស់ទីក្រុងម៉ានីល នៅថ្ងៃចន្ទ (ទី៤ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា ជាមួយសមភាគីហ្វីលីពីន បានចាប់ផ្តើមល្បាតជាលើកដំបូងជាមួយគ្នា នៅតំបន់នៃសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

ការធ្វើនាវាចរណ៍រយៈពេល ២ថ្ងៃ មានរួមបញ្ចូលនាវាឥណ្ឌាចំនួន ៣គ្រឿង ហើយបានចាប់ផ្តើមនៅថ្ងៃទី៣ ខែសីហា ពោលគឺមួយថ្ងៃមុនពេលប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានចេញដំណើរទៅបំពេញទស្សនកិច្ច នៅទីក្រុង New Delhi ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។

ហ្វីលីពីនបានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសម្ព័ន្ធមិត្តជាច្រើន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅក្នុងផ្លូវទឹកដែលមានជម្លោះ។ ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងនូវតំបន់នៃសមុទ្រចិនខាងត្បូង បើទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថា ការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានច្បាប់ក៏ដោយ។

នាវាកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌា បានទៅដល់ទីក្រុងម៉ានីល សម្រាប់ដំណើរទស្សនកិច្ចនៅកំពង់ផែកាលពីចុងសប្តាហ៍មុន។ ហើយលោកវរសេនីយ៍ទោ John Paul Salgado បានប្រាប់អ្នកសារព័ត៌មានថា ការល្បាត «បានចាប់ផ្តើមកាលពីរសៀលម្សិលមិញ (ថ្ងៃទី៣ ខែសីហា) ហើយកំពុងបន្តរហូតដល់ពេលនេះ។ សកម្មភាព នាពេលនេះ គឺកំពុងមានប្រតិបត្តិការបំពេញឡើងវិញ នៅសមុទ្រ»។

បើយោងតាមជំនួយការរដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានឲ្យដឹងថា អំឡុងពេលទស្សនកិច្ច នៅប្រទេសឥណ្ឌា លោក Marcos ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យជាច្រើន ដូចជាច្បាប់ វប្បធម៌ និងបច្ចេកវិទ្យាជាដើម ប៉ុន្តែក្រសែភ្នែកទាំងអស់នឹងផ្តោតទៅលើលទ្ធភាពនៃការមានកិច្ចព្រមព្រៀងការពារជាតិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        149
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm