សប្បុរសជនចិនផ្ដល់សម្ភារសិក្សា និងសៀវភៅរឿងនិទានដល់សិស្ស និងសាលារៀន​ក្នុង​ទីជនបទ​នៅ​ខេត្តកំពង់ស្ពឺ

2025/08/05 12:25:56 am        477

កំពង់ស្ពឺ៖ ជាការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា សប្បុរសជនចិន បា​ន​នាំយកសម្ភារសិក្សា និងសៀវភៅរឿងនិទាន ចែកដល់សិស្សានុសិស្ស នៃសាលា​បឋម​សិក្សា​វាល​ធំ ​ដែល​ស្ថិត​ក្នុង​ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុងពិធីទទួលសម្ភារសិក្សា លោក យ៉ង់ ប៊ុនធឿន នាយកសាលាបឋមសិក្សាវាលធំ បានលើក​ឡើង​ថា​ ក្រោមការយកចិត្តទុកដាក់ និងគិតគូរពីរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និង​កីឡា​ជា​សេនាធិការ រួមទាំងមានការចូលរួមពីសប្បុរសជននានា ក្នុងការ​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ​ដូចជាអគារសិក្សា និងសម្ភារសិក្សាផ្សេងៗ សាលារៀននេះ មានកំណើន​សិស្ស​ចូល​រៀន​ពី​មួយឆ្នាំ​ទៅមួយឆ្នាំ ខណៈឆ្នាំសិក្សា២០២៤-២០២៥ មានសិក្សាជាង ៣០០នាក់ កំពុង​សិក្សា​រៀន​សូត្រ។

លោកបន្តថា ជាក់ស្ដែងក្រៅពីបានជួយទិញកសិផលរបស់កសិករ នៅក្នុងខេត្តកំពង់ស្ពឺ និង​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះដោយផ្ទាល់ និងពលរដ្ឋមកពីតំបន់ផ្សេងៗ រោង​ចក្រ​ហ្សុង​បាវ​កែ​ច្នៃ​ផ្លែ​ឈើ ក៏បានជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា តាមរយៈចូលរួម​ការ​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ជាពិសេសការផ្ដល់សម្ភារសិក្សាដល់សិស្ស ក៏ដូចជាការលើក​ទឹក​ចិត្ត​ដល់​សិស្ស ​ដែលបានទទួលចំណាត់ថ្នាក់ល្អ គឺផ្ដល់រង្វាន់ដល់ពួកគេជាប្រចាំ ដែលធ្វើឲ្យសាលារៀននេះ មាន​សិស្សមករៀនទៀងទាត់ ហើយអត្រាបោះបង់ការសិក្សាស្ទើរតែគ្មាន។

លោក អ៊ូ យ៉ាងជៀនពីន អគ្គនាយករោងចក្រហ្សុងបាវ កែច្នៃផ្លែឈើគ្រប់មុខ លើកឡើងថា រោង​ចក្រ​កំពុង​មានការរីកចម្រើន ក្រោមការចូលរួមសហការពីអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ​ក្នុង​តំបន់​ ដែលពីមុនអាចជួយទិញផ្លែស្វាយពីប្រជាពលរដ្ឋត្រឹម ១ម៉ឺនតោនក្នុងមួយឆ្នាំ បច្ចុប្បន្ន​កើន​ដល់​៩​ម៉ឺន​តោន ដែលអាចផ្ដល់ឱកាសការងារ ដល់កម្មករជាង ៣ពាន់នាក់ ហើយគ្រោង​ពង្រីក​ការ​ទិញ​ផ្លែ​ស្វាយ​​ពី​កសិករបន្ថែមទៀត ។

លោកបានបន្តថា ជាមួយនឹងការរីកចម្រើន នៃរោងចក្រ និងការ​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ​នេះ ​រោងចក្រក៏មិនភ្លេចចូលរួមលើកកម្ពស់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជានោះដែរ តាម​រយៈ​ការ​ផ្ដល់សៀវសិក្សាដល់សិស្ស ដែលកំពុងសិក្សានៅក្នុងសាលាបឋមសិក្សាវាលធំ និង​មាន​សៀវ​ភៅ​រឿង​និទានដាក់ក្នុងបណ្ណល័យ សម្រាប់ទុកឲ្យសិស្សអាន និងសិក្សារៀនសូត្រ។

ជាមួយនេះ លោកបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរ ដែល​បាន​ជួយ​សម្រប​សម្រួលដល់កូនចៅរបស់កម្មករ ដែលធ្វើការនៅក្នុងរោងចក្រ ឲ្យពួកគេបានរៀនសូត្រ ដូច​កូន​ចៅ​របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីឲ្យពួកគេមានចំណេះដឹង ចេះអាន និង​ចេះ​សរសេរជាដើម៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm