សហគ្រិនខ្មែរនិងសាកលវិទ្យាល័យស្វាយរៀងរៀបចំប្រគួតប្រជែងផ្តាច់ព្រ័ត្រគំរូអាជីវកម្មរដូវកាលទី៣

2025/08/05 12:29:47 am        121

ស្វាយរៀង ៖ សាកលវិទ្យាល័យស្វាយរៀង និងសហគ្រិនខ្មែរ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះមានរៀបចំកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្មវគ្គផ្តាច់ព្រ័ត្ររបស់និស្សិតសាកលវិទ្យាល័យស្វាយរៀង” សម្រាប់រដូវកាលទី៣ ដែលពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង និង កញ្ញា ក្រិច ស្រីនាង មន្រ្តីជំនាញនវានុវត្តន៍នៃសហគ្រិនខ្មែរ តំណាងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ ក្រុមនិស្សិតជម្រើសចុងក្រោយចំនួន១១ក្រុម ព្រមទាំងមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសមកពី​ មន្ទីរជំនាញជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង/ស្រុកទាំង៨ វិស័យឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្ចាស់អាជីវកម្ម នាយកវិទ្យាល័យទាំង២១ទូទាំងខេត្ត យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិកម្ពុជា សិស្ស និស្សិត និងមាតាបិតា សរុបប្រមាណ ៤៥០នាក់។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ ក៏បានផ្តាំផ្ញើដល់កម្មវិធីទាំងមូលផងដែរថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែមទាំនវានុវត្តន៍ដែលមានស្រាប់ ជំរុញនវានុវត្តន៍ដែលមានសក្តានុពល ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា​» ។

លោកសាស្រ្តាចារ្យជំនួយ មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម បានរាយការណ៍អំពីកិច្ចដំណើរការកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី៣” ឆ្នាំ២០២៥នេះ មានបេក្ខជនជា និស្សិត បានចុះឈ្មោះចូលប្រគួតមានចំនួន៦៨នាក់ (ស្មើនឹង១៤ក្រុម) មកពីមហាវិទ្យាល័យទាំង៥ នៃសាកលវិទ្យាល័យស្វាយរៀង ។ កម្មវិធីនេះបានដំណើរការដោយឆ្លងកាត់ ៥ ដំណាក់កាលសំខាន់ៗ រួមមាន៖ ១.ការផ្សព្វផ្សាយ និងចុះឈ្មោះចូលរួម ២.បណ្តុះបណ្តាលអំពីសហគ្រិនភាព និងគំរូអាជីវកម្ម ៣.ការប្រកួតប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤.ការអភិវឌ្ឍន៍គំរូគំនិតអាជីវកម្មនិងគំរូផលិតផល(Product Prototype) និង ៥.ការប្រកួតប្រជែងផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើក្នុងពេល នេះ។

 ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ បានមានប្រសាសន៍សំណេះសំណាល និងផ្តោតទៅលើការលើកទឹកចិត្តឲ្យមានការចូលរួម និងការគាំទ្រចំពោះដៃគូអភិវឌ្ឍន៍ទាំងឡាយ ដើម្បីបង្កើតឲ្យមាននូវការប្រកួតប្រជែងដំណាក់កាលជាបន្តបន្ទាប់ទៀត និងបានថ្លែងអំណរគុណដល់សហគ្រិនខ្មែរ ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងមូលនិធិដើម្បីដំណើរការសកម្មភាពនេះទៅបាន។ ឈានមកដល់ដំណាក់កាលប្រកួតផ្តាច់ព្រ័ត្រ ក្រុមនិស្សិតគឺទទួលបានជោគជ័យរួចហើយ គឺការជោគជ័យលើគំនិតផ្តួចផ្តើម លើរបៀបនៃការធ្វើការជាក្រុម វិន័យការងារ ការតស៊ូព្យាយាមគ្រប់ដំណាក់កាល ជាពិសេសលើការប្តេជ្ញាចិត្តលើកិច្ចការនេះ។ 

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកឡើងគាំទ្រទៅលើការវាយតម្លៃ និងផ្តល់ពិន្ទុរបស់គណៈកម្មការ និងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសពីគ្រប់អង្គភាព ស្ថាប័ន និងវិស័យឯកជន ដែលបានអញ្ជើញចូលរួម និងផ្តល់ជាគំនិត ជំរុញលើកទឹកចិត្តដល់និស្សិត និងយុវជន ក្នុងការចាប់ផ្តើមអាជីវកម្ម និងជាឱកាសដើម្បីទទួលបានមូលនិធិដើមទុន ដើម្បីឲ្យនិស្សិត និងអ្នកស្រាវជ្រាវ ខិតខំសិក្សាស្រាវជ្រាវបង្កើតគំនិតថ្មីចូលរួមចំណែកកំណើនសេដ្ឋកិច្ច ជាមួយគ្នានេះឯកឧត្តមសាស្រ្តចារ្យ បានលើកពីគម្រូអ្នកជោគជ័យមួយចំនួន ដូចជា ម្ចាស់ Facebook, ម្ចាស់ App ញាំ២៤ ដែលបង្កើតឡើងដោយកូនខ្មែរ ត្រូវបានទិញដោយក្រុមហ៊ុន Grab ...។ល។ និងបានណែនាំដល់គ្រប់មហាវិទ្យាល័យទាំងអស់ឲ្យបន្តផ្តួចផ្តើមនូវកម្មវិធីប្រកួតប្រជែងនេះជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ ភា សារិទ្ធ​



អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        123
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm