អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Ismail Baghaei បានច្រានចោលលទ្ធភាពនៃកិច្ចពិភាក្សាដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយវិបត្តិនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

លោកបានឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖ «ទេ ការចរចានេះ មិនអាចដំណើរការទៅបានទេ។
កិច្ចចរចាដោយប្រយោលចំនួន ៥ជុំរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកស្តីពីបញ្ហានុយក្លេអ៊ែរ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ បានបញ្ចប់នៅឆ្នាំនេះ ដោយពុំមានលទ្ធផល ដោយសារការចាប់ផ្តើមប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសនេះ និងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ ក្នុងពេលជាមួយគ្នានេះ តំណាងនៃសហភាពអឺរ៉ុប (អង់គ្លេស អាល្លឺម៉ង់ និងបារាំង) បានជួបពិភាក្សាជាមួយទីក្រុងតេអេរ៉ង់ ប៉ុន្តែមិនអាចសម្របសម្រួលកិច្ចព្រមព្រៀងថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានទេ។
