នគរបាលអេស្ប៉ាញ បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានរុះរើបណ្តាញឧក្រិដ្ឋកម្ម ដែលសង្ស័យថាបានរត់ពន្ធជនអន្តោប្រវេសន៍យេម៉ែនយ៉ាងច្រោន ចូលទៅក្នុងប្រទេសអង់គ្លេស និងកាណាដា ជាមួយនឹងលិខិតឆ្លងដែនក្លែងក្លាយ។

នគរបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីទទួលបានឯកសារជនភៀសខ្លួន នៅប្រទេសក្រិក ជនអន្តោប្រវេសន៍ទំាងនោះ បានទៅកាន់អាកាសយានដ្ឋានអ៊ឺរ៉ុប ជាកន្លែងដែលសមាជិកក្រុមជនអន្ធពាល នឹងផ្តល់លិខិតឆ្លងដែនក្លែងក្លាយដល់ពួកគេ ដើម្បីអនុញ្ញាតឲ្យពួកគេ ទៅកាន់ប្រទេសទាំងពីរ ដោយគ្មានការទទួលខុសត្រូវ។
ក្រុមនេះ ត្រូវបានចោទប្រកាន់ថា បានសម្របសម្រួលការប៉ុនប៉ងរៀបចំការធ្វើដំណើរដោយគ្មានការទទួលខុសត្រូវជាង ៤០ដង ដោយគិតប្រាក់រហូតដល់ ៣.២៥០ដុល្លា ក្នុងមនុស្សម្នាក់។
នគរបាល បាននិយាយថា ពួកគេបានចាប់ផ្តើមស៊ើបអង្កេត នៅក្នុងខែកញ្ញា បន្ទាប់ពីទីភ្នាក់ងារព្រំដែនរបស់ប្រទេសកាណាដា បានជូនដំណឹងដល់អាជ្ញាធរអេស្ប៉ាញចំពោះករណីជាច្រើននៃជនជាតិយេម៉ែនដែលព្យាយាមចូលពីអាកាសយានដ្ឋានអេស្ប៉ាញ ដោយប្រើឯកសារធ្វើដំណើរក្លែងក្លាយ។
