វិមានក្រឹមឡាំង៖ គ្រប់គ្នាគួរតែប្រយ័ត្នប្រយែងវោហាសាស្ត្រនុយក្លេអ៊ែរ ក្រោយមានការបញ្ជារបស់លោក Trump

2025/08/05 01:14:59 am        128

វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៤ ខែសីហា) នេះ បានបញ្ជាក់ថា បុគ្គលគ្រប់រូបគួរតែប្រយ័ត្នប្រយែង ចំពោះវោហាសាស្ត្រនុយក្លេអ៊ែរ ជាការឆ្លើយតបដំបូងរបស់ខ្លួន ចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា លោកបានបញ្ជាឲ្យរៀបចំដាក់ទីតាំងឡើងវិញ សម្រាប់នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយសម្រាលពីសារៈសំខាន់នៃការអត្ថាធិប្បាយរបស់លោក Trump ដោយលើកឡើងថា វាគឺច្បាស់ណាស់ថា ទោះតាមវិធីណា នាវាមុជទឹកអាមេរិក បានស្ថិតនៅក្នុងកាតព្វកិច្ចប្រយុទ្ធរួចហើយ។ លោកបានបញ្ជាក់ថា ទីក្រុងមូស្គូមិនមានបំណងចង់ប្រកែកតវ៉ាជាមួយលោក Trump លើបញ្ហានេះឡើយ។

លោក Trump បាននិយាយកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមកថា លោកបានបញ្ជាឲ្យដាក់ទីតាំងនាវាមុជទឹកនុយក្លេអ៊ែរចំនួន ២គ្រឿង ក្នុង «តំបន់សមស្រប" ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់របស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev អំពីហានិភ័យនៃការមានសង្គ្រាម រវាងគូអរិប្រដាប់អាវុធនុយក្លេអ៊ែរទាំង២។

ជាមួយគ្នានេះ វិមានក្រឹមឡាំងក៏បានឲ្យដឹងផងដែរថា ដំណើរទស្សនកិច្ច នាពេលខាងមុខ នៅទីក្រុងមូស្គូ ដោយបេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff នឹងមានសារៈសំខាន់ និងផ្ដល់ជាប្រយោជន៍៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm