ការកើនឡើងជាតិខះនៅច្រកទឹក Shatt al-Arab របស់អ៊ីរ៉ាក់ បង្ខំឲ្យប្រជាកសិករបោះបង់ចោលដីកសិកម្មរបស់ពួកគេ និងផ្លាស់ទីទៅកាន់តំបន់ភាគខាងលិចវាលខ្សាច់ Basra ជាទីដែលទឹកក្នុងដីផ្តល់ជម្រើសមានស្ថិរភាពជាងនេះ ។

ដំបូងឡើយ វាលខ្សាច់ Basra ពឹងផ្អែកលើផ្លូវទឹក Shatt al-Arab និងទឹកបានពីទន្លេ Tigris ឆ្លងកាត់ទន្លេ Gharraf និងព្រែកជីកធ្វើដោយមនុស្ស ដែលបានកសាងឡើងនៅឆ្នាំ ១៩៩៧ ។ ប៉ុន្តែការធ្លាក់ចុះលំហូរទឹកពីខ្សែទឹកខាងលើ និងគ្រោះរាំងស្ងួតនៅតាមគម្រោងទំនប់ខ្សែទឹកខាងលើក្នុងប្រទេសទួរគី នាំឲ្យកើនឡើងចំនួនទឹកសមុទ្រពីឈូងសមុទ្រអារ៉ាប់ ចូលទៅក្នុងផ្លូវទឹក Shatt al-Arab ធ្វើឲ្យកើនឡើងកម្រិតជាតិខះទឹកមិនធ្លាប់មានពីមុន ។
កសិករ Abdul Wahed Amin al-Shawi វ័យ ៥១ឆ្នាំ ដែលបានផ្លាស់ទីលំនៅចេញពីកសិដ្ឋានរបស់លោកាលពីឆ្នាំ ២០១០ នៅទីក្រុង Al-Khaseeb ស្ថិតភាគខាងកើតវាលខ្សាច់ Basra តាមបណ្តោផ្លូវទឹក Shatt al-Arab ទៅកាន់វាលខ្សាច់ Al-Shuaiba ។
លោកនិយាយថា បច្ចុប្បន្នផលិតផលផ្លែលម៉ើសម្បូរណាស់ ទិន្នផលរបស់លោកឈានដល់ ១តោន ក្នុង ១ថ្ងៃ នៅពេលចំរដូវកាល ដោយសារកត្តាបរិស្ថាន និងកត្តាពស្តុភារ ៕
