ស្របពេលដែលយេម៉ែនបន្តជួបវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ បង្កឡើងដោយសារបញ្ហាលំបាកសេដ្ឋកិច្ច សង្រ្គាម និងអសន្តិសុខស្បៀងសកល ទីភ្នាក់ងារជំនួយក្នុងស្រុក បានបង្កើនការផ្តល់ជំនួយដល់ពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងប្រទេសមួយនេះ ។
នៅក្នុងរដ្ឋធានី Sanaa ក្រុមសប្បុរធម៌ នាំគ្នាចែកថង់ជំនួយស្បៀងអាហារមានម៉្សៅស្រូវសាលី ប្រេងឆា និងសណ្តែកសៀងដល់គ្រួសារដែលពិបាករស់រាន ។
ការរងគ្រោះនៅទូទាំងយេម៉ែន កាន់តែធ្ងន់ធ្ងរទៅដោយសារការផ្អាកប្រតិបត្តិការកម្មវិធីស្បៀងអាហារពិភពលោក((WFP) នៅតាមតំបន់មួយចំនួននៅយេម៉ែនកាលពីខែធ្នូ ឆ្នាំ ២០២៣ ដោយសារកង្វះខាតមូលនិធិ ។

ចាប់តាំងពីពេលនោះមក ជំនួយសង្រ្គោះមានកំណត់ ត្រូវបានចែកចាយ ប៉ុន្តែបានផ្អាកទាំងស្រុងសកម្មភាពរបស់ WFP បានបណ្តាលឲ្យពលរដ្ឋយេម៉ែនរាប់លាននាក់ គ្មានជំនួយអាហារគ្រប់គ្រាន់ បង្កើនសម្ពាធលើទីភ្នាក់ងារជំនួយក្នុងស្រុក បំពេញចន្លោះប្រហោង ។
លោក Fatik al-Rudaini គឺជាប្រធានអង្គការជួយសង្រ្គោះ Mona ពេលដែលមនុស្សតម្រង់ជួររង់ចាំទទួលស្បៀងអាហារ និយាយថា ពួកយើងព្យាយាមបំពេញចន្លោះប្រហោងនៅក្នុងប្រទេសយេម៉ែន ប៉ុន្តែអ្វីដែលពួកយើងផ្តល់ជូនតិចតួចណាស់ បើធៀបនឹងអ្វីដែលពួកគេត្រូវការ ៕
