ការព្រមានអាកាសធាតុធ្ងន់ធ្ងរបានចូលជាធរមាននៅតាមតំបន់មួយចំនួននៅអង់គ្លេស និងអៀរឡង់ ពេលដែលព្យុះ Floris នាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។
កាមេរ៉ាឡាយផ្ទាល់នៅតំបន់ឆ្នេរស្កុតលែន និងអៀរឡង់ ឃើញរលកសមុទ្រធំៗ និងខ្យល់បោកបក់ផ្ទប់ទូកអណ្តែត ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យទីតាំងថតកាមេរ៉ាទាំងនេះដោយផ្គូរផ្គង ជាមួយរូបភាពអគារ និងតំបន់ប្រវត្តិសាស្រ្ត និងផ្គូរផ្គងរូបភាពផ្កាយរណបនៅទីនោះ ។
ការិយាល័យឧតុនិយមព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងកើនឡើងនៅទូទាំងតំបន់ដែនដីស្កុតលែនផងដែរ បង្កឲ្យមានហានិភាពដ៏សក្តានុពល ៕
