នៅថ្ងៃចន្ទនេះ ការចូលដល់តំបន់ព្រៃឈើ ត្រូវបានរឹតត្បិតនៅប្រទេសព័រទុយហ្គាល់ ក្រោយរដ្ឋាភិបាលចេញការព្រមានកម្រិតខ្ពស់ ដោយសាររលកកម្តៅ និងហានិភ័យភ្លើងឆេះព្រៃ ។
រលកកម្តៅបានវាយប្រហារឧបទ្វីបអ៊ីបេរី ពេលដែលសីតុណ្ហភាពឡើងដល់ជិត ៤០អង្សាសេនៅភាគខាងជើងព័រទុយហ្គាល់ ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងបន្តប្រុងជើងការខ្ពស់នៅទូទាំងប្រទេស ។ លោក António Simões គឺជាភ្នាក់ងារពន្លត់ភ័យមួយរូប និយាយថា ពួកយើងនៅទីនេះ ដើម្បីការពារមនុស្សពីការចូលក្នុងព្រៃ ដើម្បីចៀសវាងការរីករាលដាលខ្លាំងជាងនេះបន្ថែមទៀត ។
គួរឲ្យដឹងថា រលកកម្តៅ ត្រូវបានគេព្យាករថា នឹងកើតមានរហូតដល់ថ្ងៃពុធ ទី ៦ ខែសីហា ក្នុងនោះសីតុណ្ហភាពនឹងកើនឡើងដល់ ៤០អង្សាសេ ៕
