សហគ្រាសក្នុងស្រុកកំពុងជំរុញផលិតយ៉ាងផុលផុស ផ្គត់ផ្គង់លើទីផ្សារ ខណៈកម្ពុជាកំពុងជួបវិបត្តិ

2025/08/05 03:45:32 am        258

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី កោតសរសើរដល់សហគ្រាសក្នុងស្រុក ដែលបាននិងកំពុងជំរុញក្នុងកិច្ចដំណើរការផលិត កែច្នៃ និងវេចខ្ចប់ យ៉ាងផុលផុស បម្រើទីផ្សារក្នុងស្រុកជំនួសការនំាចូល ខណៈកម្ពុជាកំពុងមានវិបត្តិជាមួយប្រទេសជិតខាង និងសូមឱ្យឱកាសនេះអាចឈរ ជើងក្នុងដំណើរការផលិត និងផ្គត់ផ្គង់ទំនិញចូលទីផ្សារឱ្យបានជានិច្ចនិរន្ត។  

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញកិច្ចប្រជុំ ពិគ្រោះយោបល់ រវាងរដ្ឋនិងវិស័យឯកជន លើផ្នែកវិស័យកម្មន្តសាល និង SMEs ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បី ដោះស្រាយ និងការស្វែងរកនូវគន្លឹះបញ្ហាមួយចំនួនដែលនៅសេសសល់ ដើម្បីកែទម្រង់សម្រួចឱ្យចំលើចំណុចយើងចង់បាន ក្នុង គោលដៅជំរុញអភិវឌ្ឍន៍អាជីវកម្មឆ្លើយតបទៅនិងតម្រូវការទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម ខណៈដែលកម្ពុជាកំពុងជួបនូវវិបត្តិ (ជម្លោះព្រំដែន) វិស័យនេះបានងើបឡើងគួកត់សម្គាល់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ គឺកំលាំងផលិតក្នុងស្រុកកំពុងមានសម្ទុះយ៉ាង ខ្លាំងក្លា។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ជុំវិញវិបត្តិនេះ គឺយើងមិនចង់ឱ្យកើតមានឡើងនោះឡើយ តែស្របពេលនេះ វាក៏ជាឱកាស សម្រាប់សហគ្រាសត្រូវជំរុញឈរជើងនៅក្នុងដំណើរការផលិត និងការឈរជើងនៅលើទីផ្សារឱ្យបានរឹងមាំ និងឈានឆ្ពោះទៅរកការរីក ចម្រើនឱ្យកាន់តែខ្លាំងក្លានៅពេលអនាគត។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ វិស័យឯកជនបានលើកយកបញ្ហាប្រឈមចំនួន ១២ យកមកដោះស្រាយ ឆ្លើយ តបលើបញ្ហាដែលកំពុងជួបប្រទះរួមមាន៖ បញ្ហាថ្លៃឡូកុងតឺន័រ, ការប្រកួតប្រជែងមិនស្មើភាពក្នុងអាជីវកម្ម, ប្រើប្រាស់ និងផ្តល់សេវា កម្មឧបករណ៍មាត្រាសាស្ត្រ, ការចុះបញ្ជិការផលិតផលសម្រាប់ផលិតផលកែច្នៃរបស់រោងចក្រកែច្នៃក្នុងស្រុក, ការស្នើសុំ Certificate of Origin (CO) ការនាំចេញ/នាំចូល និងបញ្ហាផ្នែកពន្ធ, បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ថ្លៃដើម ផលិតកម្មខ្ពស់ និងកង្វះបច្ចេកទេស, បញ្ហាប្រឈមផ្នែកបច្ចេកវិទ្យានិងឌីជីថល, ផ្នែកគតិយុត្តនិងរដ្ឋបាល, ធនធានមនុស្ស កម្លាំងពលកម្មជំនាញ និងមន្ទីរពិសោធន៍, ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ, ទីផ្សារនិងសេវាកម្ម, និងបញ្ហាក្នុងការធ្វើកសិដ្ឋានកសិកម្ម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm