ក្រសួងការបរទេសកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើបង្ករឿងរបស់ទាហានថៃ មកលើកម្ពុជាជាថ្មី

2025/08/05 02:52:20 pm        398

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះទង្វើបង្ករឿងរបស់ទាហានថៃ កាលពីម្សិលមិញដែលបានពង្រាយកម្លាំងប្រដាក់អាវុធ ដាក់គ្រឿងចក្រ និងរាយបន្លាលួសចូលដែនអធិបតេយ្យរបស់កម្ពុជា ខណៈទង្វើរបស់ថៃនេះ គឺជាការរំលោកបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អាស៊ាន និងច្បាប់អន្តរជាតិនោះ។

តាមរយៈសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះឯកឧត្តម ជុំ សុន្ទរី បានអំពាវនាវឲ្យទាហានថៃ គោរពនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចអ្វីដែលស្របទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញរបស់អាស៊ាន រួមនិងបណ្តាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ រួមទាំងបញ្ឈប់ជាបន្ទាន់នូវទង្វើយោធា និងសកម្មភាពដែលជាឯកតោភាគី ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រជាជនស៊ីវិល និងធ្វើឲ្យភាពតានតឹងកើនឡើងបន្ថែមទៀត នៅតាមព្រំដែនរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ)។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានប្រាប់ទៅភាគីថៃថា«សូមឲ្យមានភាពស៊ីគ្នាក្នុងការ ប្រកាសជាសាធារណៈនូវការតាំងចិត្តរបស់ខ្លួន ចំពោះសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តដោយសុច្ចចិត្តនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ សូមឲ្យជៀសវាងពីការធ្វើឲ្យមានភាព តានតឹងកើតឡើងថែមទៀត ហើយនិងការផ្សាយព័ត៌មានមិនពិត ដែលគំរាមកំហែងទៅដល់សន្តិសុខដ៏ផុយស្រួយ និងស្ថិរភាពនៅតាមបណ្តោយព្រំដែនទាំងពីរ»។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានប្រកាសបដិសេធ យ៉ាងដាច់អហង្ការចំពោះក្រសួងការបរទេសថៃ ដែលតែងតែចោទប្រកាន់មកលើកម្ពុជាម្តងហើយម្តងទៀតថា ការផ្ទុះអាវុធនាពេលកន្លងមកគឺផ្តើមចេញពីកម្ពុជា ខណៈថៃខ្លួនឯងទៅវិញទេ ដែលជាអ្នកបំពាន និងប្រព្រឹត្តចំពោះកម្ពុជាមុនរហូតដល់រំលោភបំពានលើបទឈប់បាញ់បន្ថែមទៀតនោះ។ យ៉ាងណាក៏ដោយឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់នេះ និងបន្តដោះស្រាយគ្នាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm