កា​មេ​រូ​ន​ឈ្នះ​អេ​ចូ​ពី​កក់​កៅអី​វគ្គ ១៦ក្រុម​ចុងក្រោយ​ជើងឯក​ទ្វីប​អាហ្វ្រិក​មុនគេ

2022/01/14 05:54:08 pm        70

​បាល់ទាត់៖ ​ក្រុម​ម្ចាស់​ផ្ទះ​កា​មេ​រូ​ន​បាន​ក្លាយជា​ក្រុម​មុនគេ​ដែល​កក់​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក Africa Cup of Nations លើ​ទឹកដី​របស់ខ្លួន​បន្ទាប់​ពី​យកឈ្នះ​អេ​ចូ​ពី ៤-១​។ ​​អេ​ចូ​ពី​ចាប់ផ្តើមបាន ៤នាទី​ក៏​រកបាន​គ្រាប់​នាំមុខ​ដោយ Dawa Hotessa​។

​យ៉ាងណាក្តី​កា​មេ​រូ​ន​ក៏​វាយបក​ពីក្រោយ ៤គ្រាប់​វិញ​ដោយ​អតីត​ខ្សែប្រយុទ្ធ​របស់ FC Porto បច្ចុប្បន្ន​លេង​នៅ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr, Vincent Aboubakar រកបាន​ពីរ​គ្រាប់​ម្នាក់ឯង និង​ខ្សែប្រយុទ្ធ Karl Toko Ekambi ពីរ​គ្រាប់​ផងដែរ​។ ​​នេះ​ជា​ជ័យជំនះ​ពីរ​ប្រកួត​ផ្ទួនៗ​សំរាប់​កា​មេ​រូ​ន​នៅក្នុង​ពូ​ល A នេះ​មាន ៦ពិន្ទុ​ពេញ​ធានាបាន​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ស្របពេល​អេ​ចូ​ពី​អស់​ឱកាស​ហើយ​ទោះ​នៅសល់ ១ប្រកួត​ទៀត​ក៏ដោយ​។​ ​នៅក្នុង​ពូ​ល A នេះដែរ​ប៊ូ​គី​ណា​ហ្វា​សូរ​កបាន​ជ័យជំនះ​ដំបូង​របស់ខ្លួន​ផងដែរ​ ក្រោយ​យកឈ្នះ​កាប់​វែ​រ ១-០​។ ​​មួយគ្រា​ប់រប​ស់ប៊ូ​គី​ណា​ហ្វា​សូ​សំរេចបាន​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ Hassane Bande នៅ​នាទី​ទី៣៩​។​ ​​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​នេះ​កា​មេ​រូ​ន​ជួប​កាប់​វែ​រ និងប៊ូ​គី​ណា​ហ្វា​សូ​ជួប​អេ​ចូ​ពី​នៅ​ថ្ងៃទី១៧ ខែមករា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm