នៅសប្តាហ៍នេះ អាចកំណត់ពេលវេលាដ៏សំខាន់មួយក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈឱសានវាទរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump សម្រាប់វិមានក្រឹមឡាំងដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពខិតជិតមកដល់ ឬអាចដើរទៅមុខយ៉ាងស្ងប់ស្ងាត់ដោយគ្មានលទ្ធផល។

ដំណើររបស់លោក Steve Witkoff បេសកជនពិសេសរបស់លោក Trump ត្រូវគេរំពឹងថានឹងធ្វើឡើងនៅទីក្រុងមូស្គូពាក់កណ្តាលសប្តាហ៍នេះ មុនផុតកំណត់ថ្ងៃសុក្រសប្ដាហ៍នេះរបស់លោក Trump សម្រាប់វិមានក្រឹមឡាំងដើម្បីបញ្ឈប់ការសម្លាប់ ពុំនោះប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីទីក្រុងវ៉ាស៊ីនតោន។
រហូតមកដល់ពេលនេះ ការសន្យា ការគំរាមកំហែង និងសង្គ្រាមពាក្យសម្ដីរបស់លោក Trump បានបរាជ័យក្នុងការកែប្រែជំហររបស់វិមានក្រឹមឡាំង ហើយភាពជាប់គាំងការទូតដ៏ចចេសនៅតែកើតមានដដែល។ ទន្ទឹមនឹងនេះ អ៊ុយក្រែនកំពុងបាត់បង់ទឹកដីបន្ថែមទៀតនៅជួរមុខ ទោះមិនមានសញ្ញានៃការដួលរលំនៃវិស័យការពាររបស់ខ្លួនក៏ដោយ។

យោងតាមលោក Trumpបានបញ្ជាក់ថា លោក Witkoff ត្រូវគេរំពឹងថានឹងទៅដល់រដ្ឋធានីរុស្ស៊ីនៅថ្ងៃពុធឬថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បន្ទាប់ពីការធ្វើដំណើររបស់ប្រេសិតរូបនេះទៅកាន់អ៊ីស្រាអែលនិងហ្កាហ្សា។
លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យដោយសំដៅទៅលើរុស្ស៊ីថា ពួកគេចង់ឃើញ លោកWitkoff ៕