លោក Medvedev របស់រុស្ស៊ី ព្រមានពីជំហានបន្ថែមទៀត បន្ទាប់ពីក្រុងមូស្គូ បោះបង់កិច្ចព្រមព្រៀងផ្អាកប្រើមីស៊ីល

2025/08/05 04:10:58 pm        228

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃចន្ទ (០៤ សីហា) បានស្តីបន្ទោសបណ្ដាប្រទេសណាតូ ចំពោះជំហានរបស់រុស្ស៊ី ក្នុងការបោះបង់ចោលនូវកិច្ចព្រមព្រៀងផ្អាកដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយខ្លី និងមធ្យម ហើយនិយាយថា ទីក្រុងមូស្គូនឹងចាត់វិធានការបន្ថែមទៀតក្នុងការឆ្លើយតបលើរឿងនេះ។

លោក Medvedev — ដែលបានផ្ទុះសង្រ្គាមពាក្យសម្ដីតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump — បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីក្រសួងការបរទេសរុស្ស៊ីនិយាយថា ទីក្រុងមូស្គូលែងចាត់ទុកថាខ្លួនជាប់ចំណងផ្លូវច្បាប់ក្នុងកិច្ចព្រមព្រៀងផ្អាកនេះទៀតហើយ ស្តីពីការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយខ្លី និងមធ្យម។

លោក Medvedev បានសរសេរបង្ហោះលើបណ្ដាញសង្គម X ថា "សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីស្តីពីការដកខ្លួនពីកិច្ចព្រមព្រៀងផ្អាកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី គឺជាលទ្ធផលនៃគោលនយោបាយប្រឆាំងរុស្ស៊ី របស់ប្រទេសណាតូ"។ លោកបន្ថែមថា៖ "នេះគឺជាការពិតថ្មីមួយដែលគូប្រជែងរបស់រុស្ស៊ីទាំងអស់នឹងត្រូវគិតគូរ ហើយរំពឹងថានឹងមានជំហានបន្ថែមទៀត"។

លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី មិនបានបញ្ជាក់លម្អិតទេថាជំហានបន្ថែមនោះជាអ្វីខ្លះ។ គួរឱ្យដឹងថា សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម ក្នុងឆ្នាំ២០១៩ ដោយលើកឡើងពីការមិនគោរពតាមពីភាគីរុស្ស៊ី។ រុស្ស៊ីបាននិយាយតាំងពីពេលនោះមកថា ខ្លួននឹងមិនដាក់ពង្រាយសព្វាវុធបែបនេះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនធ្វើដូច្នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm