ប្រទេសរុស្ស៊ីបានជំរុញឱ្យមានការប្រុងប្រយ័ត្នកាលពីថ្ងៃចន្ទ ៤ សីហា បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថាលោកដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរចំនួនពីរគ្រឿង បន្ទាប់ពីមានជម្លោះតាមបណ្ដាញសង្គមជាមួយអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ។

លោក Trump បាននិយាយថាលោកបានបញ្ជាឱ្យដាក់ពង្រាយជាការឆ្លើយតបទៅនឹងអ្វីដែលលោកបានចោទប្រកាន់ថាជាការអត្ថាធិប្បាយបង្កហេតុយ៉ាងខ្លាំងពីសំណាក់លោក Medvedev ដោយនិយាយថានាវាមុជទឹកទាំងនោះ ត្រូវបានដាក់នៅក្នុងតំបន់សមស្រប ។
លោក Trump ពុំបាននិយាយថាតើលោកចង់សំដៅលើនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែឬនាវាបំពាក់ដោយអាវុនុយក្លេអ៊ែរនោះទេ។

លោកក៏មិនបានបញ្ជាក់លម្អិតអំពីទីតាំងដែលត្រូវបានរក្សាការសម្ងាត់ដោយយោធាអាមេរិកដែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា រុស្ស៊ី យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រធានបទនៃការមិនរីកសាយនុយក្លេអ៊ែរ ហើយពួកលោកជឿថាមនុស្សគ្រប់គ្នា គួរតែប្រយ័ត្នចំពោះវោហារសស្ត្រននុយក្លេអ៊ែរ។
ជម្លោះរវាងលោក Medvedev និងលោក Trump បានផ្ទុះឡើងអំឡុងឱសានវាទរបស់មេដឹកនាំអាមេរិកសម្រាប់ប្រទេសរុស្ស៊ី ដើម្បីបញ្ចប់ការវាយលុកផ្នែកយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ពុំនោះត្រូវប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ចថ្មី រួមទាំងលើដៃគូពាណិជ្ជកម្មដែលនៅសេសសល់របស់រុស្ស៊ី៕