អូស្ត្រាលី នឹងទិញនាវាចម្បាំងទំនើបៗ ១១គ្រឿងពីជប៉ុន ក្នុងកិច្ចសន្យាការពារជាតិដ៏ធំមិនធ្លាប់មាន

2025/08/05 06:40:48 pm        125

នៅក្នុងជំហានដ៏សំខាន់បំផុតមួយសម្រាប់ឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុន អូស្ត្រាលីបានប្រកាសនៅថ្ងៃអង្គារ (០៥ សីហា) នេះថា ខ្លួននឹងទិញនាវាចម្បាំងទំនើបៗរបស់ជប៉ុនចំនួន ១១គ្រឿង នៅក្នុងអ្វីដែលនឹងក្លាយជាកិច្ចសន្យាការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងតូក្យូ និងជាជំហានដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងទ្វេភាគី។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា កំណែចុងក្រោយបំផុតនៃនាវាចម្បាំងប្រភេទ Mogami-class ដែលស្នើឡើងដោយឧស្សាហកម្មធុនធ្ងន់របស់ Mitsubishi ហៅកាត់ថា MHI ត្រូវបានវាយតម្លៃថា "ល្អបំផុត ដែលអាចបំពេញតម្រូវការសមត្ថភាពឆាប់រហ័ស និងតម្រូវការយុទ្ធសាស្ត្ររបស់កងកម្លាំងការពារអូស្ត្រាលី” បន្ទាប់ពីដំណើរការដេញថ្លៃយ៉ាងហ្មត់ចត់ និងប្រកួតប្រជែង សម្រាប់គម្រោង ១០ពាន់លានដុល្លារអូស្ត្រាលី (ពោលគឺប្រមាណ ៦,៤៨ពាន់លានដុល្លារអាមេរិក)។

លោក Marles បានប្រាប់អ្នកយកព័ត៌មានថា "នាវាចម្បាំងប្រភេទ Mogami នេះគឺជានាវាចម្បាំងដ៏ល្អបំផុតសម្រាប់អូស្ត្រាលី"។ លោក Marles បន្តថា ក្ដីបារម្ភរួមគ្នារបស់អូស្ត្រាលី និងជប៉ុន លើសាច់ដុំផ្នែកយោធាដែលកើនឡើងមិនឈប់របស់ចិន "ពុំមានឥទ្ធិពល" លើការសម្រេចចិត្តនេះទេ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍បាននិយាយជាយូរមកហើយថា កង្វល់ទាំងនេះបានដើរតួយ៉ាងសំខាន់លើរឿងនេះ។

ឥឡូវនេះ អូស្ត្រាលីនឹងបន្តឆ្ពោះទៅដំណាក់កាលបន្ទាប់នៃដំណើរការលទ្ធកម្ម ដោយសារទីក្រុងកង់បេរ៉ា មានបំណងបង្កើតចំណងផ្លូវច្បាប់ និងកិច្ចសន្យាពាណិជ្ជកម្មជាមួយក្រុមហ៊ុន MHI និងរដ្ឋាភិបាលជប៉ុន នៅឆ្នាំ២០២៦។ នៅក្រោមគម្រោងនេះ ទីក្រុងកង់បេរ៉ាកំពុងស្វះស្វែងរកនាវាចម្បាំងដែលត្រូវបានកែលម្អសម្រាប់សង្គ្រាមក្រោមសមុទ្រ ដើម្បីជំនួសនាវាចម្បាំងប្រភេទ Anzac របស់ខ្លួន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm