ក្រសួងការពារជាតិកម្ពុជា ជំរុញឲ្យថៃរុះរើបន្លាលួស និងដកគ្រឿងចក្ររបស់ខ្លួន ចេញពីដែនអធិបតេយ្យភាពកម្ពុជាជាបន្ទាន់

2025/08/05 07:09:09 pm        553

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ បានជំរុញយ៉ាងម៉ឺងម៉ាត់ឲ្យភាគីថៃ បញ្ឈប់នូវអរិភាព ហើយត្រូវរុះរើនូវបន្លាលួស និងគ្រឿងចក្ររបស់ខ្លួន ចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា ជាបន្ទាន់ដោយមិនត្រូវយកលេសណាមួយ ដើម្បីបំភ្លៃការពិតអ្វីនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ទង្វើរបស់ទាហានថៃ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥ ដែលបានពង្រាយ កម្លាំងប្រដាប់អាវុធ យកគ្រឿងចក្រ និងបន្លាលួសរាយលើដែនអធិបតេយ្យភាពកម្ពុជា ជាពិសេសនៅតំបន់អានសេះនោះ គឺជាការំលោភ បំពានយ៉ាងគឃ្លើននូវបទឈប់បាញ់ ហើយជាងនេះទៅទៀត ទង្វើនេះ គឺថែមទាំងល្មើសនឹងច្បាប់អន្តរជាតិ ច្បាប់អាស៊ាន រួមទាំងបណ្តាលឲ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃផងដែរ។

តាមរយៈសន្និសីទនេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទូចដល់សហគមន៍ អន្តរជាតិ ជាពិសេសគឺប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែងជួយឲ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយននេះ ត្រូវបានអនុវត្តឲ្យបានពេញលេញ ​និងប្រកបដោយប្រសិទ្ធភាពផងដែរ ខណៈកម្ពុជាប្រកាន់ខ្ជាប់ និងម៉ឺងម៉ាត់បំផុតចំពោះបទឈប់បាញ់មួយនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ ឲ្យដឹងទៀតថា ទង្វើរបស់ទាហានថៃដែលបានយកគ្រឿងចក្រ និងរាយបន្លាលួសនេះគឺជារំលោភយ៉ាងធ្ងន់ ធ្ងរ និងបំពានទាំងកម្រោលបើទោះបីជាភាគីកម្ពុជាទប់ស្កាត់ និងហាមឃាត់យ៉ាងណាក៏ដោយនោះ។

យ៉ាងណាក៏ដោយរហូតដល់ម៉ោង១១ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ជាពិសេសនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំង កម្ពុជាមានការប្រុងប្រៀបជានិច្ចនិងម៉ឺងម៉ាត់បំផុត៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm