ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអះអាងថា កងទ័ពរបស់ប្រទេសលោកនៅភាគឦសានកំពុងប្រយុទ្ធជាមួយ «ទាហានស៊ីឈ្នួល»បរទេស ដែលត្រូវបានជ្រើសរើសដោយរុស្ស៊ីមកពីប្រទេសផ្សេងៗ ដោយប្តេជ្ញាថានឹង «ឆ្លើយតប»។

ប្រធានាធិបតីអ៊ុយក្រែន បានទៅសួរសុខទុក្ខកងទ័ពជួរមុខនៅក្នុងតំបន់ Kharkiv កាលពីថ្ងៃចន្ទ ដោយបានស្តាប់របាយការណ៍ពី «អ្នកចម្បាំង» របស់លោកថា អ្នកប្រយុទ្ធមកពីប្រទេសតាជីគីស្ថាន អ៊ូសបេគីស្ថាន ប៉ាគីស្ថាន និងបណ្តាប្រទេសអាហ្វ្រិកផ្សេងទៀត កំពុងជួយរុស្ស៊ី។
ប្រទេសរុស្ស៊ី ត្រូវបានគេដឹងថាត្រូវបានជួយដោយទាហានកូរ៉េខាងជើងរាប់ពាន់នាក់ក្នុងការការពារតំបន់ Kursk របស់ខ្លួន ហើយអ៊ុយក្រែន បានចោទប្រកាន់ទីក្រុងមូស្គូរួចហើយថា បានជ្រើសរើសអ្នកប្រយុទ្ធចិន ដែលការចោទប្រកាន់នេះត្រូវបានទីក្រុងប៉េកាំងច្រានចោល។
នៅពេលរាយការណ៍ ពុំមានការអត្ថាធិប្បាយពីប្រទេសណាមួយបន្ថែមទៀតដែលត្រូវបានចោទប្រកាន់ដោយ លោក Zelenskiy ថា បានចូលរួមក្នុងកិច្ចប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី។ ការរាយការណ៍ពីទីក្រុង គីវ(Kyiv) លោក Charles Stratford អ្នកសារព័ត៌មាន Al Jazeera បាននិយាយថា ពុំមានមធ្យោបាយដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់លោក Zelenskyy ឡើយ។

