ប្រទេស​ប៉ូឡូញ​ព្រមាន​ថា តំបន់​អឺរ៉ុប​ខិតចូល​កាន់តែ​ជិត​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​ក្នុង​ពេល ​៣០​ឆ្នាំ​មក​នេះ​

2022/01/14 06:18:05 pm        538

​ប៉ូឡូញ៖ នៅ​ក្នុង​ជុំ​ទី​៣ ​នៃ​ជំនួប​ការទូត​នៅ​សប្ដាហ៍​នេះ​ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​ការ​ទាមទារ​របស់​ប្រទេស​រុស្ស៊ី មិន​ឲ្យ​អ៊ុយ​ក្រែ​ន​មានឱកាស​ចូល​ជា​សមាជិក​អង្គការ NATO រដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ​បាន​ព្រមាន​ថា តំបន់​អឺរ៉ុប​ខិតចូល​កាន់តែ​ជិត​ទៅ​រក​សង្គ្រាម​ក្នុង​រយៈពេល ​៣០​ឆ្នាំ​មកនេះ។

​ថ្លែង​ពី​ក្រុម​ប្រេសិត​ពិសេស​ពី​បណ្ដា​សមាជិក​នៃ​អង្គការ​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​អឺរ៉ុប (OSCE) លោក Zbigniew Rau ពុំបាន​បញ្ចេញ​ឈ្មោះ​ប្រទេស​រុស្ស៊ី​នោះ​ទេ ប៉ុន្តែ​បាន​រាយ​បញ្ជី​ជម្លោះ​ជាច្រើន ដោយមាន​ទាំង​ការចោទប្រកាន់​លើ​ទីក្រុង​ម៉ូស្គូ​ពី​បទ​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នោះ​ផង​ដែរ។ ​លោក Rau បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​កំពុង​បង្ហាញ​ពី​ចំនុច​អាទិភាព​ជាច្រើន​ នៃ​ប្រទេស​របស់លោកក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេននៃ​អង្គការ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អឺរ៉ុបឆ្នាំនេះថា ការ​ប្រឈមដែលឈានទៅរក​ការផ្ទុះ​សង្គ្រាមនៅក្នុង​តំបន់​នេះ នៅពេល​នេះ​ទំ​នង​ជានឹង​កាន់តែ​ជិត​ជាង​មុ​នក្នុង​រយៈពេល​ ៣០​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក​ថា រយៈពេល​ជាច្រើន​សប្ដាហ៍​មកនេះ យើង​បាន​ប្រឈម​កាន់តែខ្លាំង​ទៅនឹង​ភាព​តានតឹង​ខាង​យោធា​នៅក្នុង​តំបន់​អឺរ៉ុប​ខាងកើត​។ ប៉ូ​ឡួ​ញ​គឺជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោមសមាជិក NATO ដែលមាន​ភាពស្រពិចស្រពិល​បំផុតក្នុងការ​ប្រឈម​ទៅនឹង​អ្វីដែល​ខ្លួន​មើលឃើញ​ថា​ រុស្ស៊ី​មាន​ម​ហិ​ច្ច​តាច​ង់​ក្លាយជា​អ្នក​កែប្រែ​ជោគវាសនា​នៅ​អឺរ៉ុប​ខាងកើត​។​ ​ប្រទេស​រុស្ស៊ីបាន​ហៅ​ការចរចា​សន្តិសុខ​រប​ស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក និង​អង្គការ NATO នៅ​សប្ដាហ៍​នេះថា បរាជ័យ ដោយ​និយាយថា​ពុំមាន​ការខ្វែងគំនិត​គ្នា​បន្ត​លើ​បញ្ហា​ជា​មូលដ្ឋាន​នោះទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm