អាជ្ញាធរអ៊ីស្រាអែល វាយកម្ទេចអគារប៉ាឡេស្ទីនចំនួន ៤ នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម

2025/08/05 09:23:03 pm        110

អាជ្ញាធរអ៊ីស្រាអែល បានវាយកម្ទេចអគារប៉ាឡេស្ទីនចំនួន ៤ កាលពីថ្ងៃចន្ទ នៅក្នុងទីប្រជុំជន Al-Judeira ភាគខាងជើងនៃទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។ នេះបើយោងតាមអភិបាលទីក្រុងហ្ស៊េរុយសាឡឹមរបស់អាជ្ញាធរប៉ាឡេស្ទីន។

អគារទាំងអស់ ត្រូវបានវាយកម្ទេច ក្រោមលេសថា ពួកវាត្រូវបានសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់។ អគារទាំងនោះ រួមមានផ្ទះពីរជាន់ សួនច្បារ ខ្ទមឈើ និងរបងព្រំដែន។

អភិបាលក្រុងរូបនេះ បាននិយាយថា នេះគឺជាផ្នែកមួយនៃគោលនយោបាយអ៊ីស្រាអែលជាបន្ត និងជាប្រព័ន្ធ ដើម្បីលុបបំបាត់វត្តមានប៉ាឡេស្ទីនចេញពីតំបន់នានានៃទីក្រុងហ្ស៊េរុយសាឡឹម។

កាលពីថ្ងៃចន្ទ កងកម្លាំងអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងអំពីការកម្ទេចអគារលំនៅឋានចំនួនបី នៅក្នុងទីប្រជុំជន Qalandia ដែលស្ថិតនៅភាគពាយព្យនៃក្រុងហ្ស៊េរុយសាឡឹមខាងកើត។

ក្រុមនាវិក អ៊ីស្រាអែល ដោយមានការគាំទ្រផ្នែកយោធា បានវាយលុកតំបន់ភាគខាងកើតនៃទីប្រជុំជន Qalandia ហើយបានបញ្ជូនសេចក្តីជូនដំណឹងដល់ប្រជាជននៃអគារចំនួន ៣ ដែលមានផ្ទះល្វែងប្រហែល ១២ល្វែង ដោយលើកឡើងពីកង្វះការអនុញ្ញាត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa។

អ៊ីស្រាអែលតែងតែបដិសេធការអនុញ្ញាតឲ្យប្រជាជនប៉ាឡេស្ទីនសាងសង ខណៈពេលដែលការពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វដោយខុសច្បាប់ នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម និងតំបន់វេសបែង។

ចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០១៨ អាជ្ញាធរអ៊ីស្រាអែល បានអនុម័តត្រឹមតែ ១៦,៥ ភាគរយនៃការអនុញ្ញាតសាងសង់ នៅក្នុងសង្កាត់ប៉ាឡេស្ទីន នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម។ ការអនុញ្ញាតសាងសង់ផ្សេងទៀត ត្រូវបានចេញសម្រាប់សង្កាត់អ៊ីស្រាអែល នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងលិច និងកន្លែងតាំងទីលំនៅនានា។ នេះបើយោងតាមអង្គការ Peace Now។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm