ពលរដ្ឋអាមេរិក រាប់លាននាក់ស្ថិតក្រោមការព្រមានពីគុណភាពខ្យល់ ដោយសារផ្សែងហុយពីចំហេះព្រៃកាណាដា

2025/08/05 09:51:34 pm        565

មនុស្សរាប់លាននាក់នៅទូទាំងតំបន់ភាគខាងលិចប៉ែកកណ្ដាល និងភាគឦសានរបស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្រោមការព្រមានពីគុណភាពខ្យល់ដ៏គ្រោះថ្នាក់កាលពីថ្ងៃចន្ទ (០៤ សីហា) ខណៈផ្សែងយ៉ាងខ្មួលខ្មាញ់ហុយពីចំហេះព្រៃរាប់រយកន្លែងនៅប្រទេសជិតខាងកាណាដា បានគ្របដណ្ដប់ពាសពេញតំបន់របស់សហរដ្ឋអាមេរិក។

សេវាអាកាសធាតុជាតិអាមេរិកនិយាយថា ផ្ទៃមេឃពោរពេញដោយផ្សែងអួរអ័ព្ទ ត្រូវបានរំពឹងថានឹងកើតមាននៅក្នុងរដ្ឋនានាទូទាំងសហរដ្ឋអាមេរិកដូចជា Minnesota, Wisconsin, Michigan, New York, និង Maine ជាដើម រួមទាំងកន្លែងផ្សេងទៀត។

ចំហេះព្រៃជិត ២០០កន្លែង កំពុងឆាបឆេះគ្រប់គ្រងមិនបាននៅកាណាដា រួមទាំងចំហេះ ៨១កន្លែង នៅខេត្ត Saskatchewan និងជិត ១៦០កន្លែងនៅខេត្ត Manitoba រួមទាំង ៦១កន្លែង នៅខេត្ត Ontario ។ តួលេខពីមជ្ឈមណ្ឌលចំហេះព្រៃកាណាដាបង្ហាញថា ផ្ទៃដីជាង ៦លានហិកតា ត្រូវឆាបឆេះរហូតមកដល់ពេលនេះ ក្នុងអ្វីដែលទំនងជារដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតទីពីររបស់កាណាដា ក្នុងកំណត់ត្រា។

សន្ទស្សន៍គុណភាពខ្យល់កាលពីថ្ងៃចន្ទ នៅទូទាំងរដ្ឋរបស់អាមេរិកចំនួន១៤ នៅតំបន់ភាគខាងលិចប៉ែកកណ្តាល និងភាគឦសាន មានចាប់ពី "មធ្យម" ទៅ "មិនល្អ" សម្រាប់សាធារណៈជនទូទៅ។ គួរឱ្យដឹងថា ផ្សែងចំហេះព្រៃគឺជាក្ដីបារម្ភជាពិសេស ព្រោះផ្សែងនោះមានភាគល្អិតតូចៗអង្កត់ផ្ចិតតិចជាង ២,៥មីក្រូម៉ែត្រ - ពោលគឺប្រហែល ៤% នៃអង្កត់ផ្ចិតមេដ្យានរបស់សរសៃសក់មនុស្ស។

ផ្សែងបំពុលខ្យល់ប្រភេទនេះមានគ្រោះថ្នាក់ណាស់ ដោយសារភាគល្អិតនោះមានទំហំតូចល្មមអាចជ្រាបចូលជ្រៅទៅក្នុងសួត ដែលអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ឬបង្កើនហានិភ័យនៃជំងឺហឺត មហារីកសួត និងជំងឺសួតរ៉ាំរ៉ៃផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm