ពលករមកពីថៃចំនួន២២គ្រួសារនៅស្រុកស្វាយទាបខេត្តស្វាយរៀង ត្រូវបានរដ្ឋបាលស្រុកផ្ដល់គ្រឿងឧបភោគបរិភោគ

2025/08/05 10:06:03 pm        185

 ស្វាយរៀង ៖ ពលករខ្មែរមកពីប្រទេសថៃចំនួន២២គ្រួសារ មានមនុស្ស ក្មេង ចាស់ ប្រុស ស្រី ចំនួន៥២នាក់ ស្ថិតនៅក្នុងឃុំចំនួន៩របស់ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានរដ្ឋបាលស្រុក នាំយកគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូននៅតាមគ្រួសារដើម្បីនិរន្តរភាពជីវភាពប្រចាំថ្ងៃ បន្ទាប់ពីពួកគាត់ត្រូវបាន រដ្ឋបាលខេត្តដឹកនាំយកមកពីព្រំដែនកម្ពុជា ថៃ ដោយឥតគិតថ្លៃរួមនិងការផ្ដល់អាហារ ភេសជ្ជៈ ហូបចុកតាមផ្លូវផងដែរ។

លោក ជា ហន អភិបាលស្រុកស្វាយទាប បានថ្លែងប្រាប់ទូរទស្សន៏ BTV នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះអោយដឹងថា បន្ទាប់ពី ប្រទេសថៃ ប្រទេសកម្ពុជា មានទំនាស់រឿងព្រំដែន ពិសេសនៅតំបន់ ប្រាសាទតាមាន់តូច ប្រាសាទតាមមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ បង្កអោយមានប៉ះទង្គិចដោយអាវុធ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពលករដែលបម្រើការងារនៅប្រទេសថៃ និងនៅក្នុងភូមិសាស្ត្រតំបន់ភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជាដែលមានដើមកំណើតនៅក្នុងស្រុកស្វាយទាបបានធ្វើដំណើតវិលត្រឡប់ មកភូមិឋានវិញចំនួន២២គ្រួសារ មានមនុស្សជាង៥០នាក់ បច្ចុប្បន្នរដ្ឋបាលស្រុក ក្រោមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ឯកឧត្តមប៉េង ពោធិសា រដ្ឋបាលស្រុកបាននាំយកគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់ពួកគាត់នៅតាមគេហដ្ឋាននៃឃុំទាំង៩ដើម្បីឲ្យពួកគាត់ហូបចុកបំរើជីវភាពទៅគ្រួសារថ្ងៃរួចរាល់ហើយ។ ​

 តាមរបាយការណ៍របស់រដ្ឋបាលរដ្ឋបាលខេត្ត ដែល BTVទទួលបានតាមសារតេឡេក្រាម  គិតត្រឹមថ្ងៃទី២ ខែសីហាឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង មានពលករ វិលមកពីប្រទេសថៃ និងនៅតាមភូមិសាស្ត្រ តំបន់ភាគខាងលិចកម្ពុជា សរុប១ពាន់ ៨២៧នាក់ ក្នុងនោះស្រុកចន្ទ្រាមាន ២៥នាក់ ស្រុកកំពង់រោទិ៍៤៧នាក់ ស្រុករំដួលចំនួន២១០ នាក់ ស្រុករមាសហែកចំនួន៩៤២នាក់ ស្រុកស្វាយជ្រុំ ចំនួន៤៣៨នាក់ ក្រុងស្វាយរៀង២៦នាក់ ស្រុកស្វាយទាប២៩នាក់ និងក្រុងបាវិតមានចំនួន៥នាក់ ៕ ដោយ ៖ ភា សារិទ្ធ     

  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm