ទីផ្សារអាស៊ីហក់ឡើងដូច Wall Street ខណៈឱកាសកាត់បន្ថយអាត្រាការប្រាក់របស់ Fed មានខ្ពស់

2025/08/05 10:51:51 pm        61

ទីផ្សារភាគហ៊ុន បានហក់ឡើងនៅថ្ងៃអង្គារ (ទី៥ ខែសីហា) នេះ ខណៈដែលវិនិយោគិនមានទំនុកចិត្តកាន់តែខ្លាំងឡើងៗ ដែលថា ធនាគារកណ្តាល (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅខែក្រោយ បើទោះបីជាមានក្ដីបារម្ភ អំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងវិធានការពន្ធគយរបស់លោក Donald Trump ក៏ដោយ។

ការកើនឡើងនេះបានកើតមានតាមភាពល្អប្រសើរនៅទីផ្សារ Wall Street ជាកន្លែងដែលពាណិជ្ជករ បានចាប់ផ្ដើមមានទំនុកចិត្តរបស់ពួកគេឡើងវិញ ក្រោយភាគហ៊ុនដាំក្បាលចុះកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដែលត្រូវបានជំរុញដោយរបាយការណ៍ អំពីការងារអាមេរិកទាបជាងការរំពឹង នៅក្នុងខែកក្កដា ខណៈដែលតួលេខកាលពី ២ខែមុន ត្រូវបានកែសម្រួលក្នុងកម្រិតធ្លាក់ចុះយ៉ាងខ្លាំង។

បើយោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា របាយការណ៍នោះបានធ្វើឲ្យមានក្ដីបារម្ភថា សេដ្ឋកិច្ចដ៏ធំបំផុតជាងគេរបស់ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ជាងការរំពឹងទុក បើទោះបីជាវាក៏គាំទ្រដល់ឱកាសដែល Fed នឹងកាត់បន្ថយអាត្រាការប្រាក់នៅក្នុងខែកញ្ញាក៏ដោយ។ ទីផ្សារកំណត់ឱកាសប្រហែល ៩៥ភាគរយ ដែលអាត្រាការប្រាក់អាចនឹងត្រូវបានកាត់បន្ថយ ០,២៥ភាគរយ។

ជាមួយគ្នានេះ ក៏មានការលើកឡើងផងដែរថា មន្ត្រីធនាគារអាចកាត់បន្ថយនៃកម្រិតខាងលើទ្វេដង ពោលគឺ ០,៥០ភាគរយ។ លោក Stephen Innes នៅក្រុមហ៊ុន SPI Asset Management បាននិយាយថា៖ «បរិយាកាសបានផ្លាស់ប្តូរលឿនណាស់។ ការងារទាប មានន័យថា Fed មិនរឹងមាំ ហើយ Fed មិនរឹងមាំ មានន័យថា មានហានិភ័យ»។

សម្រាប់ទីផ្សារអាស៊ី អំឡុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ មិនថា ភាគហ៊ុននៅទីក្រុងតូក្យូ (ជប៉ុន) ហុងកុង (ចិន) សៀងហៃ (ចិន) ស៊ីដនី (អូស្រាលី) សេអ៊ូល (កូរ៉េខាងត្បូង) សិង្ហបុរី (សិង្ហបុរី) តៃប៉ិ (កោះតៃវ៉ាន់) ម៉ានីល (ហ្វីលីពីន) និងហ្សាការតា (ឥណ្ឌូនេស៊ី) សុទ្ធតែមានពណ៌បៃតងទាំងអស់។ បណ្ដាពាណិជ្ជករ កំពុងតាមដានយ៉ាងដិតដល់ ចំពោះកិច្ចពិភាក្សាពាណិជ្ជកម្ម រវាងក្រុងវ៉ាស៊ីនតោន និងដៃគូពាណិជ្ជកម្មរាប់សិបនាក់របស់ខ្លួន បន្ទាប់ពីលោក Trump បានដាក់អត្រាពន្ធ ចន្លោះពី ១០ ទៅ ៤១ ភាគរយលើបណ្ដាប្រទេសទាំងនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm